កូនខ្មែរយើងពិតៗ ! បង្ហាញខ្លួនក្នុងឈុតបែបនេះតារាសម្តែង រចនា រ៉ាវ៉ាឌី ធ្វើឲ្យមហាជនសរសើរថា ស្អាតមិនដាច់ពីមាត់ឡើយ…
ស៊ីហៀង
- 1312

កម្សាន្ត ៖ បើនិយាយពីតារាសម្តែងស្រីកញ្ញា រចនា រ៉ាវ៉ាឌី យុវវ័យជាច្រើនពិតជាបានស្គាល់នាងរួចមកហើយថា រ៉ាវ៉ាឌី គឺជាតារាសម្តែងស្រីម្នាក់ដែលកំពុងតែរះខ្ពស់ត្រដែតនិងមានភាពលេចធ្លោណាស់នៅក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ន ទោះបីជាទើបចាប់ផ្តើមអាជីពអ្នកសិល្បៈទើបបានប៉ុន្មានឆ្នាំក៏ពិតមែន តែសម្លេងគាំទ្ររបស់  រ៉ាវ៉ាឌី កើនឡើងរាល់ថ្ងៃគួរឲ្យកោតសម្គាល់ណាស់​ ។ 

យ៉ាងណាមិញ តារាសម្តែង កញ្ញា រចនា រ៉ាវ៉ាឌី មិនត្រឹមតែជាសិល្បៈការិនីម្នាក់ដែលមានសមត្ថភាពនោះទេ កញ្ញាក៏ជាតារាស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតគួរឲ្យចង់គយគន់ផងដែរ ទាំងសមត្ថភាពនិងរូបសម្រស់បូកបញ្ជូលគ្នាធ្វើឲ្យ កញ្ញា រចនា រ៉ាវ៉ាឌី ទទួលបានការកោតសរសើរពីសំណាក់មហាជនក្មេងចាស់មិនដាច់ពីមាត់ឡើយ ។ 

ទន្ទឹមនិងនេះដែរថ្មីៗនេះតារាសម្តែង រចនា រ៉ាវ៉ាឌី បានធ្វើឲ្យអ្នកគាំទ្រខ្លួនប្លែកភ្នែកខ្លាំងណាស់ក្រោយនាងតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានការរចនាឡើងពីរូបទង់ជាតិកម្ពុជា ដែលតំណាងឲ្យជាតិសាសន៍ខ្មែរទាំងមូល ហើយចំណែកឈុតមួយទៀតនោះគឺជា ឈុតដែលរចនាឡើងដោយក្រមាខ្មែរ ពិតៗ នៅពេលស្លៀកឈុតនេះទៅគឺកាន់តែលើកសម្រស់របស់ រចនា រ៉ាវ៉ាឌី ឲ្យកាន់តែស្អាតខ្លាំងមួយកម្រិតថែមទៀត ៕ 

សូមទស្សនារូបភាពខាងក្រោម៖