ពិតជាគួរឲ្យសរសើរនិងគួរឲ្យស្ងប់ស្ងែងខ្លាំងណាស់ ចំពោះការជោគជ័យរបស់និស្សិតកម្ពុជាយើងដែលទទួលបាននូវការកោតសរសើរ ជាមួយនឹងសមត្ថភាពដ៏ខ្លាំងអស្ចារ្យរបស់ពួកគេ នៅក្នុងការបញ្ចប់ការសិក្សានៅឯបរទេសជាមួយនឹងការទទួលបានពិន្ទុដ៏ខ្ពស់រហូត 3.99 លើ 4.00 ដែលនេះជាពិន្ទុមួយដែលសិស្សានុសិស្សនានាពិបាកនិងធ្វើការទទួលយកបានជាខ្លាំង។
ដែលនេះមិនមែនត្រឹមតែជាមោទនភាពចំពោះខ្លួនឯង ក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្ដែវាក៏បានបញ្ជាក់ឲ្យបរទេសបានមើលឃើញថា កូនខ្មែរមានសមត្ថភាពមិនធម្មតាដូចដែលពួកគេតែងតែនិយាយឡើយ ម្យ៉ាងវិញទៀតនាពេលអនាគតប្រទេសកម្ពុជាយើងនឹងសម្បូរទៅដោយធនធានមនុស្សល្អៗសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនទ្វេដងថែមទៀត។
ទី១រូប និស្សិតឆ្នើម អឿន កន្និកា
បើយោងតាមការបង្ហោះនៅក្នុងគេហទំព័ររបស់សកលវិទ្យាល័យ មហាសារខាម បានរៀបរាប់ថា ?នេះពិតជាដំណឹងពិសេសមួយទៀតសម្រាប់សាលាយើងសូមចូលរួមអបអរសាទរដល់ កញ្ញា អឿន កន្និកា ដែលបានបញ្ចប់ការសិក្សាជាមួយនឹងពិន្ទុ ( GPA 3.99) និង កញ្ញា ជាតិ ឈុនឡាង (មាន GPA 3.99) ដែលទើបបញ្ចប់ការសិក្សាពីកម្មវិធី IB នៅសាលាធុរកិច្ច មហាសារខាម សម្រាប់ការបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាមួយនឹងមេដាយមាសកិត្តិយសថ្នាក់ទី១ ។ " មេដាយមាសកិត្តិយសលំដាប់ទី ១ (ហៅកាត់ថា Summa Cum Laude) ត្រូវបានប្រគល់ជូនដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដែលទទួលបាននូវពិន្ទុខ្ពស់នៅក្នុងការបញ្ចប់ការសិក្សា ។ ជារៀងរាល់ឆ្នាំ អ្នកសិស្សានុសិស្សតំណាងមកពីមហាវិទ្យាល័យនីមួយៗដែលមាន GPA ខ្ពស់បំផុតនឹងត្រូវបានចាត់ទុកថាជាអ្នកទទួលពានរង្វាន់កិត្តិយសនេះ។ ឆ្នាំនេះ យើងមានសេចក្តីសោមនស្សរីករាយដែលមាននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ IB របស់យើងពីរនាក់ទទួលបានកិត្តិយសដ៏ខ្ពស់បំផុតនេះ។ ជាថ្មីម្តងទៀត អបអរសាទរ ?? អ្នកទាំងពីរបានធ្វើឱ្យយើងមានមោទនភាពជាខ្លាំង។
រូបទី២ និស្សិតឆ្នើម ជាតិ ឈុនឡាង
អត្ថបទ៖ qi an
ប្រភព៖ International Business - ธุรกิจระหว่างประเทศ, มหาวิทยาลัยมหาสารคาม