ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៨៨នាក់ ក្នុងនោះករណីនាំចូលចំនួន១៥នាក់ និងឆ្លងក្នុងសហគមន៍៤៧៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣០៥នាក់ និងអ្នកស្លាប់៣នាក់ ដោយសារជំងឺកូវីដ១៩ ហើយលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។
គួរបញ្ជាក់ផងដែរថាក្រសួងសុខាភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់កម្មវិធី ត្រូវចាត់ចែងឲ្យមានការពិនិត្យ លើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្ត អ្នកដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឲ្យចូលរួមកម្មវិធី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។
គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៩៧៧នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,៧៦៧នាក់, ស្លាប់សរុបចំនួន៣,០២០នាក់៕