ប្រិយមិត្ដប្រជាជនកម្ពុជាបានជ្រាបច្បាស់រួចមកហើយ អំពីដំណើរវត្ដមានរបស់កំពូលតារាសម្ដែងលំដាប់ពិភពលោក អ្នកនាង Angelina Jolie មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 20222 នៅក្នុងទឹកដីមួយចំនួននៃប្រទេសកម្ពុជាដូចជា ទឹកដីនៃខេត្ដសៀមរាប ទីក្រុងភ្នំពេញ និងទឹកដីនៃខេត្ដបាត់ដំបង។ មិនតែប៉ុណ្ណោះអ្នកនាងក៏បាននាំកូនៗទៅទិញវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារទួលទំពួងថែមទៀតផង។
នៅក្នុងដំណើររបស់អ្នកនាង Angelina Jolie មកកាន់ទឹកដីនៃប្រទេសកម្ពុជាគឺសម្រាប់ការបំពេញបេសកម្មការងារនៅឧទ្យានជាតិអង្គរ គឺដើម្បីបង្កើតនិងចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ដ្រី ( Women for Bees) ក្រោមកិច្ចសហប្រតិបត្ដិការរជាមួយអង្គការយូនេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណង ជួយអភិរក្សឃ្មុំប្រភេទ Apis Cerana និង Apis Dorsata ដែលជាប្រភេទឃ្មុំដែលមានដើមកំណើតក្នុងឧទ្យានអង្គរ ការលើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ដ្រី ក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្កង់គ្រួសារនិងសហគមន៍។
យ៉ាងណាមិញក្រោយពីបានមកដល់ប្រទេសកម្ពុជា ជាពិសេសការទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ប្រជាជនកម្ពុជាទាំងមូល ធ្វើឲ្យអ្នកនាង Angelina Jolieមានសេចក្ដីសប្បាយចិត្ដរីករាយជាខ្លាំង ដោយអ្នកនាងបានពោលពាក្យទៅកាន់ប្រជាជនកម្ពុជាដោយបានរៀបរាប់នៅក្នុងអ៉ីនស្ដារក្រាមរបស់ខ្លួនថា៖ ប៉ុន្មានថ្ងៃនេះក្រោយពីខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំទទួលបានការរាក់ទាក់យ៉ាងកក់ក្ដៅពីប្រជាជន នៅក្នុងស្រុកជាខ្លាំង ដែលធ្វើឲ្យអារម្មណ៍នឹងស្មារតីរបស់ខ្ញុំមានការរំភើបនឹងបានធូរស្បើយ អ្នកតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់ខ្ញុំនិងក្រុមគ្រួសារ ។
ខ្ញុំពិតជារីករាយដែលបានជួបជុំមិត្តភ័ក្តិ និងសហការីនៅមូលនិធិ MJP ស្រុកសំឡូត។ ក្រុមក្នុងស្រុកទាំងមូលកំពុងតែធ្វើដំណើរការកម្មវិធីសម្រាប់សុខភាព និងការអប់រំ និងការអភិរក្ស។ ខ្ញុំបានចំណាយពេលខ្លះជាមួយមន្ត្រីអនុរក្សព្រៃឈើ ពិភាក្សាអំពីការទន្ទ្រានដី ការបរបាញ់ និងការគូសផែនទីផ្លូវល្បាត។
អត្ថបទ៖ qi an
ប្រភព៖ Angelina Jolie