ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយ៍ប្រេងទូទាំងប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតា និងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃ៥៣០០រៀលក្នុង១លីត្រ រីងសាំងស៊ុបពែ តាមកន្លែងស្ថានីយ៍នីមួយៗ ដោយកន្លែងខ្លះ ៥៨៥០ រៀលក្នុង១លីត្រ ។
អ្នកវិភាគមួយចំនួនបានលើកឡើងថា តម្លៃប្រេងសាំងអាចនឹងឡើងថ្លៃជាច្រើនសប្តាហ៍ ឬរហូតច្រើនខែខាងមុខទៀត ដោយសារការឡើងថ្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ និង ពីការជះឥទ្ឋិពលនៃសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕