លោកស្រី ទ្រី ដាណា ដែលជាស្រ្តីដ៏ជោគជ័យម្នាក់ នៅក្នុងវិស័យអនឡាញ និងអាជីវកម្ម លក់គ្រឿងអលង្គការ មានមាស ពេជ្រ គ្រប់ទំរង់ គ្រប់តំលៃ មិនថា តម្លៃប៉ុន្មាន ក៏ហាងពេជ្រ របស់លោកស្រី ទ្រី ដាណា មានលក់ជូនអតិថិជន គ្រប់គ្នាផងដែរ។



ថ្វីត្បិតតែមួយរយៈពេលលោកស្រី ទ្រី ដាណា ហាក់មានបញ្ហាស្មុគស្មាញបន្តិចក៏មែនពិតនៅក្នុងគ្រួសារ តែលោកស្រី នៅតែអាចឈរជើងជាប់មិន ខ្វល់ខ្វាយច្រើននោះទេ ព្រោះលោកស្រី មានកូនៗត្រូវមើលថែរក្សា និងមានបុគ្គលជាច្រើននាក់ទៀតដែលត្រូវការលោកស្រី។



ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះលោកស្រី កាលពីឆ្នាំ២០១៣ ដែលកាលនោះលោកស្រី មិនទាន់មានកេរ្តិ៍ល្បីល្បាញដូចសព្វថ្ងៃនេះទេ ។ ដោយសារតែការតស៊ូ និង ខិតខំប្រឹង ជំនះរាល់ឧបសគ្គ ទើបធ្វើឲ្យលោកស្រីមានថ្ងៃនេះ។





បើនិយាយពីរូបរាងកាលពីមុនវិញ លោកស្រី ទ្រី ដាណា ពិតជាមានរូបរាងស្រស់ស្អាត ដងខ្លួនតូចច្រឡឹង សមសួនយ៉ាងខ្លាំង ។ បើទោះបីជាពេលនេះលោកស្រី រាងមានសាច់ជាងមុនបន្តិច នៅតែគួរឲ្យស្រឡាញ់ ព្រោះមើលទៅគាត់កាន់តែស្រស់ស្អាត ជាងពីមុនថែមទៀតផង។ ជាមួយគ្នានោះផងដែរ នៅលើបណ្តាញសង្គមរបស់លោកស្រី បានបង្ហោះសារយ៉ាងខ្លីថា "ចែដាណាកាលពីឆ្នាំ2013"៕


















