ស្ងាត់ៗ! លោកTommy ក្លាយជាទូតសុឆន្ទៈតំណាងអោយផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន!
សីហា
-

ថ្ងៃទី01 ខែមេសា ឆ្នាំ2022 នៅសណ្ឋាគារ LE ROYAL មានការរៀបចំឡើងកម្មពវធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុឆន្ទៈរវាងក្រុមហ៊ុន J.S TCC INTER TRADE CO., LTD ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ជាមួយនឹង លោកថមមី(Tommy)។ 

ផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ជា ភេសជ្ជៈសុខភាព និងសម្រស់ ដែលបានចរាចរណ៍លើទីផ្សារច្រើនឆ្នាំមកហើយ ។

 មកដល់ពេលនេះទឹកត្រចៀកកាំជីន ស៊ុន ទទួលបានការគាំទ្រជាខ្លាំងក្នុងចំនោមអតិថិជនដែលអោយតំលៃលើគុណភាព និងគុណប្រយោជន៌របស់ផលិតផលនេះ ។ 

ចំណែកលោក ថមមី ដែលជា Freshie Boy ជាប់ចំណាត់ថ្នាក់លេខ2ឆ្នាំ2012 ហើយក៏ជាតារាសម្តែង បច្ចុប្បន្ននេះ លោកកំពុងទទួលបានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង តាមរយ:ការឡាយ(Live)លក់ផលិតផលបែបកំប្លែងជាមួយភរិយារបស់គាត់ គឺលោកស្រី សួស វីហ្សា ដែលមានអ្នកតាមដានទស្សនារាប់ម៉ឺននាក់ឯណោះ។ 

លើសពីនេះទៀត បើយើងតាមដានជីវិតខាងក្រៅរបស់លោកថមមី និង លោកស្រី សួស វីហ្សាពេលនេះ ពួកគាត់កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងមុខជំនួញផលិតផលរបស់ខ្លួនឯងផ្ទាល់ រួមទាំងមុខជំនួញផ្នែកអចលនទ្រព្យផងដែរ។

បើក្រឡេកមកមើលក្នុងកម្មវិធីវិញ យើងឃើញថាមានការចូលរួមពីថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនជីន ស៊ុន ក៏ដូចជា លោកថមមី លោកស្រី សួស វីហ្សា និងអ្នកជំនួញធំៗ និងមានខាងសារពត៌មានធំៗថែមទៀតផង។ 

ក្នុងពេលនោះដែរ លោក ជុំសម វាសនា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជីន ស៊ុន បានលើកឡើងក្នុងកម្មវិធីថា៖ ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន គឺជាក្រុមហ៊ុនដែលគិតពី គុណភាព និង សុខភាពជាចម្បង ដែលចំនុចនេះជាកត្តាមួយសំខាន់នាំមកនូវភាពរីកចំរើនដល់សព្វថ្ងៃនេះ។ 

លោកបានលើកឡើងទៀតថា អ្វីដែលពិសេសនៅក្នុងពេលនេះគឺក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន បានធ្វើការជ្រើសរើសលោក ថមមី ជាទូតសុឆន្ទៈតំណាងផលិតផលរបស់ក្រុមហ៊ុន ដែលលោកបានអោយដឹងថា ការជ្រើសរើសនេះបានឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់លើសមត្ថភាព និង ប្រជាប្រិយភាពរបស់ លោក ថមមី បូករួមនិងភាពជោគជ័យក្នុងមុខជំនួញរបស់គាត់ផងដែរ ។

 សរុបមក របស់ លោក ថមមី ពិតជាស័ក្តិសមជាតារាតំណាងផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ដែលជាផលិតផលមានគុណភាពខ្ពស់ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់សម្រាប់អ្នកប្រើប្រាស់។ ចំណែកលោក ថមមី ដែលជាទូតសុឆន្ទៈវិញ ក៏បានលើកឡើងក្នុងកម្មវិធីនោះផងដែរថា៖ លោកពិតជាសប្បាយចិត្តដែលក្រុមហ៊ុន J.S TCC INTER TRADE CO., LTD បានជ្រើសរើសគាត់ជាទូតសុឆន្ទៈតំណាងផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន។ 

លោកបានអោយដឹងទៀតថា លោកបានស្គាល់ផលិតផលនេះជាយូរមកហើយ ហើយមុននឹងធ្វើការសម្រេចចិត្តចុះហត្ថលេខានេះ លោកក៏បានសិក្សាពីក្រុមហ៊ុននិងផលិតផលជីន ស៊ុនយ៉ាងយូរផងដែរ លោកមើលឃើញថាផលិតផលទឹកត្រចៀកកាំជីន ស៊ុន ពិតជាផលិតផលមានគុណភាពខ្ពស់ ផលិតនៅប្រទេសថៃ មានវិញ្ញបណបត្រទទួលពីស្ថាបណអន្តរជាតិច្រើន និងជាផលិតផលដែលជួយដល់សុខភាពពិតមែន។ 

លោកបន្តទៀតថា យើងម្នាក់ៗគួរគិតពីសុខភាពជាចម្បង ដូចច្នេះក្នុងការជ្រើសរើសអាហារនិងភេសជ្ជៈ សូមជ្រើសរើសផលិតផលដែលមានគុណភាព និងសុខភាពជាចាំបាច់ ។ 

ដើម្បីអោយសុខភាពយើងរឹងមាំ លោកបន្ថែមថា ផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ពិតជាភេសជ្ជៈសុខភាពដែលស័ក្តិសមបំផុត សម្រាប់មនុស្សគ្រប់វ័យ ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។ កម្មវិធីទាំងមូលបានបញ្ចប់ដោយរលូនជាមួយនឹងស្នាមញញឹមពេញចិត្តក្នុងការសហការរវាងក្រុមហ៊ុន J.S TCC INTER TRADE CO., LTD និង លោកថមមី ក្នុងការឈរឈ្មោះតំណាងអោយទឹកត្រចៀក ជីន ស៊ុន។

សម្រាប់លោកអ្នកដែលចង់បានពត៌មានផ្សេងៗពីផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន អាចចូលទៅកាន់LINK ហ្វេសប៊ុករបស់ខាងក្រុមហ៊ុនខាងក្រោមនេះបាន៖ https://www.facebook.com/jinsoontcc