ខ្សឹបដាក់មេក្រូ...!! ការគ្រប់គ្រង លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល មានភាពមិនប្រក្រតី ត្រូវមន្ត្រីចាត់ទុកថា មានអំពើ ពុ ក រ លួ យ ?
Sophea
-

ភ្នំពេញ៖​ ថ្មីៗនេះ យ៉ាងហោចមានមន្ត្រីយ៉ាងតិច ៥នាក់ត្រូវបានក្រសួង ដកបញ្ឈរជើង ប៉ុន្តែការដកនេះ គឺមានអ្នកពាក់ព័ន្ធភាពមិនប្រក្រតីខ្លះ ខណះមានអ្នកគ្មានកំហុសខ្លះ និងអ្នកមានកំហុសខ្លះ បែងចែកមិនដាច់ ពី ខ្មៅ និង ស ដែលមន្ត្រីទាមទារអោយ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ពិនិត្យ ស៊ើប អ ង្កេត ស្រាវ ជ្រាវ ដើម្បីផ្តល់យុ ត្តិ ធម៌ដល់មន្ត្រីផង ខណៈរឿងនេះអាចមានអាថ៍កំបាំងខ្លះចំពោះ ការងារ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល មើលទៅ ? ។

មន្ត្រីបានលើកឡើងថា, លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល គ្រប់គ្រងមន្ត្រី តាមបង្គាប់បញ្ជារបស់ខ្លួនដោយទំនើងចិត្ត លើការកំណត់ពន្ធ មិនស្របទៅតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្កើតនូវបញ្ហាបក្ខពួកនិយម ចំពោះឯកសារប្រថាប់ត្រាបង់ពន្ធ(ជាប់ពន្ធ) គាត់អោយមន្ត្រីរក្សាទុក មានរយៈពេលរាប់ខែ ដែលគេសង្ស័យថា នេះជាបញ្ហាគិតរឿងផលប្រយោជន៍ ហើយមិនបានដាក់ចូលក្នុងប្រព័ន្ធទិន្នន័យ មានន័យថា, បើត្រូវរ៉ូវគ្នាហើយរឿងសេវា ទើបដាក់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យ ជាវិធីរក លុយ មួយ ដែល ប៉ះ ពាល់ ដល់កិត្តិយសអង្គភាព ព្រោះជាគោលការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ រាប់ឯកសាប្រថាប់ត្រាបង់ពន្ធ (ជាប់ពន្ធ) មិនត្រូវបានអនុញ្ញាតអោយរក្សាទុកយូរដល់រាប់ខែ ហើយមិនដាក់ចូលក្នុងប្រព័ន្ធទិន្នន័យឡើយ ចាំបាច់ត្រូវបំពេញការងារនេះ ដាក់ចូលក្នុងប្រព័ន្ធទិន្នន័យ យ៉ាងយូរបំផុតពី៤ ថ្ងៃ ទៅ៨ថ្ងៃ ។ កាលណាទុករាល់ឯកសារប្រថាប់ត្រា (ជាប់ពន្ធ) យូរ ក្រៅពីប្រព័ន្ធទិន្នន័យ គឺការងារចាំបាច់មើលមិនឃើញ ។ ដូច្នេះទុកយូររាប់ខែ ដល់ត្រូវដង ត្រូវផ្លែគ្នា ទើបបញ្ចូលក្នុងប្រព័ន្ធទិន្នន័យ ដាក់ក្នុងរង្វង់៤ ទៅ៨ថ្ងៃស្របតាម ក្រសួង ,និង អគ្គនាយកដ្ឋានពន្ធដារ រកចំណូលតាមបច្ចេកទេសនេះ ដោយលាក់លៀមបំផុត ។


ករណីខ្លះមន្ត្រីបានខ្សឹបខ្សៀវថា, លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល រាល់ឯកសារដែលមន្ត្រីត្រូវយកទៅឆ្លង ដើម្បីចុះហត្ថលេខា បើមិនមានលុយទេ ត្រូវរក្សាទុកចោល ឬកាក់ទុកសិន ។ ពិសេសគាត់កំពុងមានមោទនភាព ខណៈយកឈ្មោះថ្នាក់ដឹកនាំ មកប្រើ ហើយ គ ម្រា ម មន្ត្រីក្រោមឱវាទ ឈានដល់ការប្រើ សំ ដី មិ ន ស មរម្យ ក្នុងនាមជាប្រធានដឹកនាំអង្គភាពមួយ ។

មន្ត្រីបានលើកឡើងថា, លោក គង់ វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ លោកមានព្រហ្មវិហារធម៍ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្រមសីលធម៌ អោយថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ សហការ សាមគ្គីផ្ទៃក្នុង ខិតខំប្រឹងប្រែង បំពេញការងារ តាមតួនាទី ភារកិច្ច ឈរលើស្មារតី បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ សហគ្រាស ឯកជន ក្រុមហ៊ុន អ្នកវិនិយោគ អោយអស់ពីកំលាំងកាយចិត្ត និងលើកតម្កល់ផលប្រយោជន៍អង្គភាព , លើកតម្កល់ផលប្រយោជន៍ជាតិជាធំ នេះជាដើម។

ថ្មីៗនេះ ដោយសារ ការដឹកនាំរបស់គាត់មានសក្តានុពល ត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កោតសសើរ លោក គង់ វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ កំណត់ត្រាជាប្រវត្តិសាស្ត្រ នូវការងាររបស់គាត់ ធ្វើការបានល្អ ប្រមូលពន្ធលើសផែនការកំណត់ ជូនដល់រដ្ឋ ។ ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតជាផ្លូវការ ជម្រាបជូន ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយបញ្ជាក់ថា, ខ្ញុំសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម គង់ វិបុល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី រាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញ បេសកកម្មយ៉ាងជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។ ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។

សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាពនៃការដឹកនាំប្រកាន់យកនូវគោលការណ៍ អភិបាលកិច្ចល្អនិងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្ម របស់ឯកឧត្តមក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។ 


ពិតណាស់ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលលើសផែនការខាងលើពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិបើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែល កម្ពុជាបាននឹងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមគាំទ្រចំពោះវិធានការនានាដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការប្រមូលចំណូល ពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។

សូម ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចដើម្បីសម្រេចបានជោគជ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូន រដ្ឋសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ សូម ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ពីខ្ញុំ ។


ដោយឡែក លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល ហេតុអ្វីបង្កើតអោយមានការថ្នាំងថ្នាក់ពីមន្ត្រី បង្គាប់ បញ្ជារមន្ត្រី ខុសពីគោលការណ៍ប្រកាស របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការប្រមូលពន្ឋ រក្សាទុកឯកសារជាប់ពន្ធរាប់ខែ , កាក់ឯកសារកូនចៅដែលត្រូវឆ្លងហត្ថលេខា ពេលអត់លុយក្រោមតុជាដើម? !

ពាក់ព័ន្ធករណីនេះ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទខលចូលហើយ មិនមានអ្នកទទួល៕