នេះបើយោងតាមសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថា លោក Pablo Sinovas អ្នកគ្រប់គ្រងសត្វព្រៃ នៃសមាគមសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នៅកម្ពុជាអ្នកអភិរក្សក្នុងតំបន់ បានរួមគ្នាធ្វើការបញ្ចេញសត្វក្រពើទឹកសាប ឬក្រពើសៀម ដែលគេស្គាល់ថាជាក្រពើទឹកសាបរបស់ថៃ ឱ្យត្រឡប់ទៅរស់នៅក្នុងព្រៃក្នុងទឹកដីខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃពុធ ទី៦ ខែមេសា កន្លងទៅនេះ ក្រុមអ្នកអភិរក្សបាននិយាយថា ក្រពើសៀមជិតផុតពូជចំនួន ២៥ក្បាល ត្រូវបានដោះលែងមកក្នុងព្រៃកម្ពុជាក្នុងខែមីនា ឆ្នាំ២០២២ ទាំងអស់ជាមួយនឹងឧបករណ៍តាមដាន និងបីក្បាលដែលមានផ្លាកសញ្ញាផ្កាយរណប។ នេះបង្កើនក្តីសង្ឃឹមសម្រាប់ការអភិរក្ស និងការរស់រានមានជីវិតយូរអង្វែងនៃប្រភេទសត្វក្រពើនេះ។
ក្រពើទឹកសាប ឬហៅម្យ៉ាងទៀតថា ក្រពើសៀម ( The Siamese crocodile ) មានដើមកំណើតនៅប្រទេសថៃ ឡាវ កម្ពុជា វៀតណាម បូណេអូ។ កោះជ្វា និងកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី វាជាក្រពើទំហំមធ្យមប្រវែងប្រហែល ៣-៤ ម៉ែត្រ។ ជាងនេះផងដែរប្រភេទសត្វនេះកំពុងរងគ្រោះជិតផុតពូជហើយបានផុតពូជនៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។