មិនគួរឲ្យជឿ! ទូរស័ព្ទតម្លៃក្រោម $400 ដំបូងគេបង្អស់អាចថតស្លាបពីងពោង និងវត្ថុដែលមិនអាចមើលឃើញដោយភ្នែកទទេ
ស៊ីហៀង
-

បច្ចេកវិទ្យា ៖ សម្រាប់កែវភ្នែកទាំងគូរបស់មនុស្សម្នាក់ៗអាចមើលឬសម្គាល់អ្វីៗគ្រប់បែបយ៉ាងដូចជា រុក្ខជាតិ ម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ជាច្រើនរាប់មិនអស់ ប៉ុន្តែស្របពេលនេះដែរ យើងមិនអាចដឹងទេថាវត្ថុទាំងនោះមានរូបរាងពិតប្រាកដ ឬសណ្ឋានតូចល្អិតៗមានសភាពបែបណាឡើយ លុះត្រាតែប្រើនូវកាមេរ៉ា Microlen ឬ Microscope ដែលភាគច្រើនបំពាក់តែនៅលើស្មាតហ្វូនកំពូលៗតម្លៃចាប់ពី $1000+ ឡើងទៅ។ ចុះស្មាតហ្វូនម៉ូដែលអ្វីបំពាក់មុខងារ Microscope ដែលមានតម្លៃក្រោម $400 ទៅទៀត?

2. Focus on Microlen, introduce some camera features, and summary key features of Reno7

ស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីតម្លៃត្រឹមតែ $369 ដំបូងគេបង្អស់ ដែលបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope ធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀលភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មីមួយនេះ។ ចំពោះ Microscope មានសមត្ថភាពថតជិតវត្ថុពី 15-30 ដង និងគាំទ្រការថតវីដេអូក្នុងកម្រិត 960p@30fps ទៀតផង។ ភាគច្រើនគេប្រើមុខងារនេះដើម្បីថតវត្ថុតូចល្អិតបំផុតដែលលើសពីភ្នែកមើលឃើញ និងកាមេរ៉ាធម្មតាអាចធ្វើបាន ដើម្បីថតលើលម្អងរុក្ខជាតិ ថ្នេរខោអាវ ស្លាបពីងពាង មេអំបៅ ឬសម្ភារៈផ្សេងៗទៀតដែលនៅជុំវិញខ្លួនរបស់យើងដែលមិនអាចមើលឃើញដោយភ្នែកទទេ។

មួយវិញទៀត Reno Series ជាប់ឈ្មោះជា «អ្នកជំនាញ Portrait» ដូចនេះហើយ Reno7 បានអាប់ដេតមុខងារច្រើនទៀតរួមមាន Bokeh Flare Portrait, Portrait Retouching, Selfie HDR ព្រមទាំងមុខងារថតរូប ថតវីដេអូជាច្រើនទៀត។ អ្វីដែលកាន់តែអស្ចារ្យវាបានបំពាក់នូវកាមេរ៉ាស៊ែលហ្វីកម្រិតកំពូល IMX709 ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។

ក្រៅពីសមត្ថភាពកាមេរ៉ាថតរូប OPPO Reno7 ក៏នៅមានលក្ខណៈពិសេសជាច្រើនទៀតធានាថាមិនឲ្យទាស់ចិត្ត ខកបំណងឡើយទាំងអ្នកចូលចិត្តលេងហ្គេម តាមដានរឿងភាគ និងអ្នកលេងបណ្តាញសង្គមផ្សេងៗជាមួយកម្លាំងម៉ាស៊ីននិងទំហំផ្ទុកធំទ្វេដង 8GB+256GB ជម្រុញឲ្យល្បឿនដំណើរការរលូននិងផ្ទុកទិន្នន័យបានច្រើន។ Reno7 បំពាក់ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 33W អាចបង្កើនអនុភាពក្នុងការសាកថ្មឲ្យកាន់តែរហ័សជាងមុន ដោយគ្រាន់តែសាក 5 នាទី និយាយទូរស័ព្ទបាន 160 នាទី និងសាកពេញ 100% ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ បន្ថែមពីនេះ ចំណុចដែលចាប់អារម្មណ៍ជាងគេនោះគឺរូបរាងឌីហ្សាញថ្មីស្រឡាញជាមួយគែមរាងជ្រុង 2.5D កម្រាស់ស្តើង ទម្ងន់ស្រាល កាលីបជាងមុន ផ្តល់នូវផាសុកភាព និងបង្ហាញភាពទាន់សម័យរាល់ពេលចាប់កាន់។ ហើយ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។ លើសពីនេះគំណិតច្នៃប្រឌិតថ្មីមួយទៀតគឺវាបានបង្កប់នូវកងបំភ្លឺដំណឹងលើបណ្តុំកាមេរ៉ាខាងក្រោយ ដើម្បីបញ្ចេញពន្លឺភ្លើងលោតជុំវិញលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាគឺមានតែនៅលើ Reno7 Series មួយគត់និងវិសេសប្លែកខុសពីគេ។

3. Price & Gift information, add Enco Air2 and OPPO Watch Free info.

តោះ! តោះ! រួសរាន់ឡើងទិញ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 ឥឡូវនេះថែមកាដូសរុបជាទឹកប្រាក់ $158 ចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី20 មេសា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ដែលកាដូរួមមាន កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍។

អ្វីដែលកាន់តែពិសេសចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី30 មេសា ឆ្នាំ2022 រាល់ការទិញ OPPO Reno7 | OPPO Reno7 Z 5G ផ្គួបជាមួយកាសឥតខ្សែ OPPO Enco Air2 ឬ នាឡិកាសុខភាព OPPO Watch Free នឹងទទួលបានការផ្តល់ជូន៖

• ចំណេញ $20 លើការទិញនាឡិកាសុខភាព OPPO Watch Free ពីតម្លៃដើម $89 មកនៅ $69

• ចំណេញ $10 លើការទិញកាសឥតខ្សែ OPPO Enco Air2 ពីតម្លៃដើម $49 មកនៅ $39

តោះ! នៅចាំអីទៀត? បានទាំងកាដូច្រើនហើយក្លាយជាម្ចាស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយទើបចេញលក់ថ្មីៗក្តៅៗទៀត!