កុំភ្លេចត្រៀមកាំម៉េរ៉ាថតរូបផង !! ពេលនេះរូបសំណាកព្រះថោងនាងនាគ ត្រូវបានតម្លើងរួចរាល់ជាស្ថាពរ ពិតជាស្រស់ស្អាតខ្លាំងណាស់
Sophea
-

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការរៀបរាប់ដោយបានធ្វើការសរសេរថា " គិតត្រឹមម៉ោង១២ និង៣០នាទីយប់ ចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ រូបសំណាក «ព្រះថោង នាងនាគ» បានដំឡើងរួចរាល់ជាស្ថាពរហើយ" . ។ 

ជាងនេះផងដែរ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថតរូបអនុស្សាវរីយ៍នៅទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ។

រង្វង់ «មូលព្រះថោងនាងនាគ » មានទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដោយក្នុងនោះដែរ រូបព្រះថោងនាងនាគត្រូវបានដាក់បែរមុខឆ្ពោះទៅសមុទ្រកម្ពុជា ដែលទ្រង់នឹងយាងធ្វើដំណើរទៅជួបព្រះមាតាបិតានៅឯខានភុជង្គនាគ។ សូមជម្រាបជូនថា រូបសំណាក "ព្រះថោងនាងនាគ" នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ។

រូបភាពពី ៖ Samdech Hun Sen, Cambodian Prime Minister