នៅពីក្រោយភាពល្បីល្បាញរបស់ DJ Nana រួមទាំងតារាស្រីទាំងពីររូបនេះគាត់ក៏ជា...
ស៊ីហៀង
-

បច្ចេកវិទ្យា ៖ បច្ចុប្បន្ន អ្នកម្តាយសម័យថ្មី ឬ អ្នកម្តាយថ្មីថ្មោងពិតជាមានតួនាទីសំខាន់ និងមានផលលំបាកដើរទន្ទឹមគ្នា គឺត្រូវរ៉ាប់រងធ្វើរឿងជាច្រើនក្នុងពេលតែមួយដូចជា គាត់ធ្វើជាបុគ្គលិកក្នុងកន្លែងធ្វើការ គាត់ជាអ្នកលក់ដូររកស៊ី គាត់ជាតារាលើកញ្ចក់ទូរទស្សន៍ ឬលើឆាក ប៉ុន្តែនៅពីក្រោយគាត់ត្រូវបំពេញតួនាទីជាមេផ្ទះក្នុងគ្រួសារ និងជាអ្នកម្តាយដ៏ល្អមួយរូបរបស់កូនៗផងដែរ ។

មុននឹងក្លាយជាម្តាយ ជីវិតស្ត្រីគ្រប់រូបប្រកបដោយសេរីភាពមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង មិនសូវគិតច្រើន មិនតែប៉ុណ្ណោះគាត់ថែមទាំងមានក្តីស្រមៃ និងក្តីប្រាថ្នាផ្សេងៗពីគ្នា តែក្រោយពីរៀបការនិងមានកូនរួចមក អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុងដោយគាត់លែងសូវមានពេលវេលាដូចមុន ត្រូវគិតគូរពីគ្រួសារច្រើនជាងគិតពីខ្លួនឯង ត្រូវចំណាយពេលវេលាច្រើនមើលថែកូនៗជាពិសេសហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន។

ជាក់ស្តែងសុំលើកឧទាហរណ៍ អ្នកម្តាយសម័យថ្មីមួយរូប និងជាពិធីការិនីល្បីឈ្មោះ DJ Nana ដោយឃើញថា ជារៀងរាល់ថ្ងៃអ្នកនាងពិតជា មមាញឹកជាមួយនឹងការងារផ្ទាល់ខ្លួន និងតែងតែឃើញវត្តមានអ្នកនាងបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗជាមួយជំនាញពូកែខាងវហាស័ព្ទចាក់ទឹកមិនលិច ហើយបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អ្នកនាងពិតជាទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំងពាសពេញប្រទេសកម្ពុជា ប៉ុន្តែដឹងអត់? នៅពីក្រោយឆាក អ្នកនាងជាស្រ្តីមេផ្ទះដ៏ពូកែ ជាភរិយាដ៏ល្អ ពិសេសជាអ្នកម្តាយរបស់កូនប្រុសដ៏គួរឲ្យស្រលាញ់ដែលមានអាយុ 19 ខែ ដែលអ្នកនាងត្រូវចំណាយពេលវេលាមើលថែជារៀងរាល់ថ្ងៃ។ ក្នុងនោះយើងក៏ឃើញមានតារា TikTok សុខ លីន និង សុខ សោភ័ណ្ឌ ជា Youtuber ល្បីឈ្មោះក៏បានបង្ហោះរូបថតខ្យូតៗជាមួយកូនដ៏គួរឲ្យស្រលាញ់ព្រមទាំងបង្ហាញពីអារម្មណ៍ ក៏ដូចជាផ្តល់ក្តីស្រលាញ់ចំពោះកូនយ៉ាងធំធេងនៅលើហ្វ៊េសប៊ុកដោយភ្ជាប់ជាមួយ #MultiFacetedMom #HappyMomsDayWithReno7 ។

យ៉ាងណាមិញ បច្ចុប្បន្នការថតរូប Portrait តែងតែទទួលបានការចូលចិត្តពីមនុស្សជាច្រើនពិសេសមិត្តយុវវ័យ បន្ទាប់ពីបច្ចេកវិទ្យាមួយនេះបានបំពាក់នៅលើ OPPO Reno Series ហើយពីមួយជំនាន់ទៅមួយជំនាន់វាបានវិវត្តន៍នៃសមត្ថភាពថតរូបកាន់តែខ្លាំងជាងមុន ទំនើបជាងមុន ជាពិសេសនៅលើស្មាតហ្វូន OPPO Reno7 Series ស៊េរីថ្មីចុងក្រោយបង្អស់ និងត្រូវបានគេឲ្យឈ្មោះថាជា «អ្នកជំនាញ Portrait» ។ នៅលើកាមេរ៉ា OPPO Reno7 Series បានផ្តល់ឲ្យលោកអ្នកនូវភាពលេចធ្លោ ស្ទីលថតរូបដ៏សម្បូរបែប ស្រស់ស្អាតគ្រប់ពេលវេលា និងផ្តល់គុណភាពរូបថតដ៏អស្ចារ្យប្រកបដោយភាពជឿជាក់។ សូមបញ្ជាក់ថានៅលើស្មាតហ្វូននេះបំពាក់មុខងារច្រើនដូចជា Bokeh Flare Portrait, Portrait Retouching, Selfie HDR ក្រៅពីនេះក៏មានមុខងារ និងបច្ចេកវិទ្យាថតរូបថតវីដេអូជាច្រើនទៀតផងដែរ។

ដូចនេះតើអ្នកទាំងអស់គ្នាចង់ឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី OPPO Reno7 ទេ? តោះ! កុំភ្លេចបង្ហាញការគោរពស្រលាញ់ចំពោះអ្នកម្តាយនៅលើផេគ OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2022 ដើម្បីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មីចុងក្រោយបង្អស់ OPPO Reno7 ជូនអ្នកម្តាយ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗដូចខាងក្រោម ៖

1. ចុច Like / Follow ផេគ OPPO / Share ផុសមួយនេះ

2. បង្ហោះរូបម៉ាក់ជាមួយ Caption « ម៉ាក់ខ្ញុំ...ជាងគេ» លើហ្វេសប៊ុករបស់អ្នកជាសាធារណៈ (ឧទាហរណ៍៖ ម៉ាក់ខ្ញុំស្អាតជាងគេ/ ម៉ាក់ខ្ញុំរឹងមាំជាងគេ -ល-) ភ្ជាប់ #MultiFacetedMom #HappyMotherDayWithReno7 និង tag ទៅកាន់ម៉ាក់ ហើយ Screenshot យកមក Comment ខាងក្រោម

3. ឈ្មោះអ្នកចូលរួមទាំងអស់ នឹងត្រូវបានចាប់ផ្សងសំណាង (Random) ស្វែងរកអ្នកឈ្នះទូរស័ព្ទ OPPO Reno7 ចំនួន 2 រង្វាន់។

តោះៗៗ… ដើម្បីកាន់តែងាយស្រួលអាចចុចចូល Link ៖ https://www.facebook.com/OPPOCambodia/posts/5366710530040694 ឬអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិត៕