ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវកំពូលទូរទស្សន៍ Neo QLED 8K សម្រាប់ឆ្នាំ 2022 និងបានតាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗយ៉ាងច្រើន នៅសណ្ឋាគារណាហ្គាវើលដ៍!
sithaback
-

ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ស៊េរីចុងក្រោយសម្រាប់ឆ្នាំ 2022 ដ៏ឆ្លាតវៃ ស៊ីវីល័យ ទាន់សម័យ និងអស្ចារ្យបំផុតរបស់ខ្លួន ម៉ូឌែល Neo QLED 8K និងបានដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗជាច្រើនមុខទៀតនៅសណ្ឋាគារណាហ្គាវើលដ៍ កាលពីថ្ងៃទី7 ខែឧសភា ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មានក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេសផងដែរ។

លោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា "យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះដែលជាទូរទស្សន៍ បានបង្កើតឡើងដោយបំពាក់នូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានតែមួយក្នុងពិភពលោក ដោយផ្តល់នូវលក្ខណៈពិសេសអស្ចារ្យលើសពីការរំពឹងទុកជាច្រើនដែលលោកអ្នកស្មានមិនដល់! ទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះ បានបង្ហាញអ្វីដែលអស្ចារ្យលើសពីការមើលឃើញគ្រប់ទីកន្លែង និងផលិតឡើងយ៉ាងល្អឥតខ្ចោះបំផុតដើម្បីបង្ហាញនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោក (Screens Everywhere. Screens for All)"។

ក្រៅពីការសម្ពោធកំពូលទូរទស្សន៍ដ៏អស្ចារ្យ Neo QLED 8K ឆ្នាំ 2022 ក្រុមហ៊ុន សាមសុង ក៏មានបង្ហាញនូវផលិតផលអេឡិចត្រូនិកទំនើបៗ ទាន់សម័យ យ៉ាងច្រើនសម្បូរបែបទៀតដូចជា៖

- ម៉ាស៊ីនត្រជាក់

- ទូរទស្សន៍

- ទូទឹកកក

- ម៉ាស៊ីនបោកសម្លៀកបំពាក់

- ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបរិក្ខារអេឡិចត្រូនិកផ្សេងៗទៀត…!

ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេសខ្លះៗដែលបានអភិវឌ្ឍឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ Neo QLED 8K ឆ្នាំ 2022៖

* 14-bit Processing

ផ្តល់នូវសាច់រូបភាពកាន់តែម៉ដ្ឋខៃ មិនថាស្ថិតនៅក្នុងស្ថានភាពពន្លឺតិច ឬច្រើនទេ យើងអាចមើលឃើញច្បាស់រហូតដល់តំណក់ទឹក ឬសរសៃរោមសត្វបានយ៉ាងច្បាស់ថែមទៀតផង!

* 8K AI Upscaling

ជាមួយបច្ចេកវិទ្យានៃបន្ទះឈីប Neural AI Quantum Processor 8K បើទោះបីជាលោកអ្នកកំពុង

ទស្សនាវីដេអូចាស់ៗក៏ដោយក៏បច្ចេកវិទ្យានេះអាចនាំអារម្មណ៍លោកអ្នកឱ្យទទួលបានភាពអស្ចារ្យបានផងដែរ។

* Evolving Contents Discovery

ជាមួយនឹង Samsung’s built-in Smart Hub អាចឱ្យអ្នកអាចបង្កើត Home Screen មួយដែលបង្ហាញពី Contents ចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។

* Best Gaming

ផ្តល់នូវកំពូលបទពិសោធន៍ជាមួយការលេងហ្គេមឱ្យកាន់តែជក់ចិត្ត និងកាន់តែសប្បាយរីករាយបំផុតជាមួយនឹងការបង្ហាញចលនាហ្គេមបានកាន់តែរលូនជាងមុនដោយមិនរអាក់រអួលឡើយជាមួយនឹងការបង្ហាញកម្រិត 4K@120Hz, AMD FreeSync Premium Pro និងរន្ធដោត HDMI 2.1 ចំនួន 4 ទៀត!

* Always On Voice (Instant Response / Smart Turn-on)

មុខងារនេះឡូយ និងឆ្លាតវៃណាស់! មិនថាទូរទស្សន៍កំពុងបិទ ឬបើកនោះទេយើងនៅតែបញ្ជាឱ្យទូរទស្សន៍ចាំស្តាប់បញ្ជាជានិច្ច។ ដូចជា៖ បញ្ជាឱ្យម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិដំណើរការសម្អាត, សួរពីអាកាសធាតុ, សួរពីម៉ោង, បញ្ជាឱ្យបិទ ឬ បើកទូរទស្សន៍, ធ្វើការ Search Video, បើកកម្មវិធី (Open Apps), តន្ត្រី (Sportify, Melon, Bugs)

* Multi View មើលឃើញគ្រប់យ៉ាងក្នុងអេក្រង់តែមួយជាមួយនឹងបែបបទផ្សេងៗគ្នា

អ្នកប្រើប្រាស់អាចពុះអេក្រង់ដើម្បីទស្សនាកម្មវិធីជាច្រើនក្នុងពេលតែមួយជាមួយមុខងារ Multi View ដល់ទៅ 4 អេក្រង់។ មិនតែប៉ុណ្ណោះទេ យើងក៏អាចធ្វើការកំណត់លើកម្រិតសំឡេងទៅតាមអេក្រង់នីមួយៗបានដែរ។

ដូច្នេះចំពោះអតិថិជនដែលចង់បានផលិតផលក៏ដូចជាបរិក្ខារអេឡិចត្រូនិកទំនើបទាន់សម័យ និងស៊ីវីល័យបំផុតដែលធ្វើឱ្យការរស់នៅកាន់តែងាយស្រួលពោរពេញដោយផាសុកភាពសូមកុំភ្លេច សាមសុង គឺជាជម្រើសទី1 និងជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម

រយៈទូរស័ព្ទលេខ៖ 1800-20 32 32!