កីឡាករបាល់ទាត់ឡាវ រូបនេះហើយ ដែលបានធ្វើការជួយកីឡាករកម្ពុជា ដែលបានដួលសន្លប់កំឡុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅឯប្រទេសវៀតណាម
Sophea
-

កីឡាស៊ីហ្គេមលើកទី ៣១ បានប្រារព្ធធ្វើឡើងនាឯប្រទេសវៀតណាម ។ ដោយនៅក្នុងនោះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ ក្រុមបាល់ទាត់ U23 កម្ពុជា ត្រូវប្រកួតជាមួយនឹង U23 ឡាវ ក្នុងលទ្ធផល កម្ពុជា ៤ ឡាវ​ ១ ។ ដោយគ្រាប់ទី១នៅនាទីទី ០៤រកបានដោយកីឡាករឆ្នើមកម្ពុជាវ័យ ១៩ឆ្នាំ សៀង ចន្ធា ដោយគ្រាប់ទី ២ ឡាវបានធ្វើឱ្យមានកំហុសនូវការ ទាត់បញ្ចូលទីដោយខ្លួនឯង ក្រោយពីមានការវាយសម្រុកពីខាងកម្ពុជា នឹងគ្រាប់បាល់ទី ៣ រកបានដោយកីឡាករ គី រីណា គ្រាប់ទី ៤រកបានដោយកីឡាករ អ៉ីម សូម៉ូន ។ 


នៅក្នុងកំឡុងពេលប្រកួតយ៉ាងស្វាហាប់ នៅលើទីលាន ក៏បណ្ដាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងដំណំ ដោយកីឡាករកម្ពុជា ផាតសុខា បានធ្វើការប៉ះទង្គិចពីកីឡាករឡាវ At Viengkham ដែលបណ្ដាលឱ្យកីឡាករកម្ពុជារូបនោះសន្លប់នៅលើទីលានប្រកួត។ ក្រោយពីឃើញបែបនេះកីឡាករឡាវ At Viengkham ក៏បានប្រញាប់ធ្វើការសង្គ្រោះបឋម ដោយបានធ្វើការយកដៃលូកទៅក្នុងមាត់ របស់កីឡាករ ផាត សុខា ក្នុងការទប់កុំឱ្យថ្គាមមានការរឹងនិងកៀបគ្នា រហូតដល់មានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។ 


នៅក្នុងនោះដែរកីឡាករឡាវ At Viengkham ក៏បានធ្វើការរៀបរាប់ពីការប៉ះទង្គិចមួយនោះមកលើកីឡាករកម្ពុជាផងដែរ ដោយលោកបានធ្វើការនិយាយថា៖ អារម្មណ៍ខ្ញុំផ្ទាល់នៅពេលនោះ មានការតក់ស្លុតខ្លាំងណាស់នៅពេលឃើញកីឡាករកម្ពុជារូបនោះសន្លប់  ដោយការប៉ះទង្គិចបែបនេះ ពិតជាមិនដឹងថាអាចធ្វើឱ្យកីឡាករលេខ ៥ របស់កម្ពុជាមានការសន្លប់បែបនោះសោះ ពេលនោះគឺខ្ញុំភ័យខ្លាំងណាស់។ 


ជាងនេះកីឡាករឡាវរូបនេះក៍បានធ្វើការនិយាយបន្ថែមថា ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ ដែលបានឃើញព្រឹត្ដិការណ៍បែបនេះ និងសូមអរគុណដល់អ្នកគាំទ្រកម្ពុជាដែលបានធ្វើការគោរព និងធ្វើការលើកទឹកចិត្ដក្រុមរបស់យើង បើទោះបីជានៅក្នុងលទ្ធផលចាញ់ក៏ដោយ ខ្ញុំសប្បាយរីករាយនៅពេលដែលបានជួយសង្គ្រោះកីឡាករកម្ពុជា។  ក្រោយពីឃើញនូវទង្វើនៃការជួយគ្នានេះ មិនមែនតែប្រជាជនយើងទេដែលសសើរពីទង្វើគាត់ ប្រជាជនឡាវ និងប្រជាជននៅអាស៊ាន ក៏បានសរសើរផងដែរ ។ 

                                           កីឡាករឡាវ At Viengkham


សូមទស្សនាវីដេអូខាងក្រោម៖ 


ប្រភព៖ CNA