ចូលររួមសោកស្ដាយ ពេលនេះតារាចម្រៀង ដ៏ល្បី នាង Britney Spears បាត់បង់កូនទី ៣របស់នាងក្នុងកំឡុងពេល...
Sophea
-

ដំណឹងនៃការបាត់បង់កូនរបស់ តារាចម្រៀងស្រី នាង Britney Spears បានបង្កឱ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងដល់អ្នកគាំទ្រតន្ត្រីជុំវិញពិភពលោក!​ បន្ទាប់ពី "Britney Spears" តារាស្រីល្បីដ៏ល្បីឈ្មោះក្នុងទសវត្សរ៍ទី 90 ចេញមុខមកផ្តល់ដំណឹងចុងក្រោយថា នាងបាន "រ លូ ត កូ ន ទី  3" ត្រឹមតែមួយខែប៉ុណ្ណោះ !!។ 

តារាសិល្បៈទសវត្សរ៍ឆ្នាំ 90 Britney Spears ថ្មីៗនេះបានចែករំលែកសារជាមួយ Sam Askari ។ Asghari) គូដណ្តឹងវ័យក្មេងបានផ្សព្វផ្សាយព័ត៌មានដ៏សោកសៅតាមរយៈ Instagram ផ្ទាល់ខ្លួន។ ដើម្បីប្រាប់ដំណឹងល្អអំពីការមានផ្ទៃពោះកូនទី ៣ ប៉ុន្ដែដំណឹងដ៏សោកសៅក៏បានឈានចូលមកដល់ ដោយនាង រ លូ ត កូ ន ទី   3 នោះបាត់ហើយ " ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រាប់ថានាងមានផ្ទៃពោះ ។

នៅក្នុងការបាត់បង់កូនជាទីស្រលាញ់មិនទាន់នឹងបានឃើញពន្លឺព្រះអាទិត្យមួយនោះ នាង Britney Spears  បានលើកឡើងថា គ្មានឪពុកម្ដាយណាចង់បាត់បង់កូនជាទីស្រលាញ់របស់ខ្លួននោះទេ ហើយសង្ឃឹមថានឹងមានអព្ភូតហេតុមួយបានកើតឡើងជាថ្មីមកលើពួកយើងទាំងពីរម្ដងទៀត ខ្ញុំពិតជាចង់បង្កើតគ្រួសារដ៏មានភាពកក់ក្ដៅនិងមានសុភមង្គលមួយពេញលេញ ជួបគ្នានៅក្នុងអព្ភូតហេតុក្រោយកូនសម្លាញ់។