អាណិតណាស់ ខាងប្រុសមិនសូវសប្បាយចិត្ដទាល់តែសោះ នៅក្នុងថ្ងៃមង្គលការ ពីព្រោះតែម្ដាយខាងស្រីធ្វើការបង្គាប់បណ្ដារការរហូតដល់...
Sophea
-

អាពាហ៍ពិពាហ៍គួរតែជាពេលវេលាដ៏រីករាយសម្រាប់គូស្វាមីភរិយាថ្មីថ្មោង។ ប៉ុន្តែសម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែលទើបតែប្រារព្ធពិធីមង្គលការរបស់ពួកគេនៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន អាចនឹងមានភាពខុសប្លែកគ្នា និងក្លាយជាប្រធានបទក្តៅនៅលើអ៊ីនធឺណិត។ ដោយសារតែនៅពេលខាងកូនកំលោះបាន ទទួលបង្គាប់នូវថ្លៃបណ្ដាការ រហូតដល់ទៅ  8 លានយ័ន (ប្រហែល 1,167,525 ដុល្លា) ប៉ុន្តែការបញ្ចេញមតិរបស់កូនកំលោះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយនោះ មានភាពទាក់ទាញច្រើនជាងថ្លៃបណ្ណាការទៅទៀតដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមអ៊ីនធើណេតមានការចាប់អារម្មណ៍ជាខ្លាំង។


បើយោងតាមការរាយការណ៍ដោយសារព័ត៌មាន ETtoday នៅថ្ងៃទី 25 ខែឧសភាឆ្នាំ 2022 ប៉ុន្មានថ្ងៃមុនស្ត្រីម្នាក់មានឱកាសធ្វើជាភ្ញៀវក្នុងពិធីមង្គលការរបស់កូនកម្លោះក្រមុំមួយគូរខាងលើ  ពេល​នាង​ដើរ​ចូល​ទៅ​ក្នុង​ពិធី​នោះ នាង​បាន​ឃើញ​គូស្នេហ៍​ថ្មីថ្មោង​ថត​រូប។ ខណៈកូនក្រមុំពាក់គ្រឿងអលង្ការមាសពេញខ្លួនដែលកូនកំលោះបានធ្វើប្រគល់ជូនសម្រាប់ជាថ្លៃបណ្ដារការ ដោយកូនក្រមុំមានទឹកមុខសប្បាយរីករាយជាខ្លាំងនៅពេលដែលនាងងាកមកមើលមិត្ដភិក្ដដែលបានមកចូលរួម តែបើក្រឡេកមើលទៅភាគីកូនកម្លោះវិញ  មិនសប្បាយចិត្ត និងហាក់ដូចជាមិនមានសេចក្តីស្រឡាញ់ចំពោះនាងឡើយ ។


បន្ទាប់ពីនោះដែរនៅក្នុងពិធីអាពាហ៍ពិពាហ៍មួយនោះ បញ្ជីថ្លៃបណ្ណាការត្រូវបានប្រកាស ដែលគ្រួសារខាងកូនកំលោះបានប្រគល់ឱ្យគ្រួសារកូនក្រមុំ រួមមានលុយចំនួន ២លានយ័ន (ប្រហែល 5,837.6 ដុល្លា ) រថយន្តទំនើបមួយគ្រឿង ផ្ទះតម្លៃ ២.៦លានយន់ (ប្រហែល 7,588.9ដុល្លា ) ចិញ្ចៀនពេជ្រមួយវង់ និង ៤១០,០០០យន់ (ប្រហែល 1,196.7 ដុល្លា ) គ្រឿងអលង្ការមាសប្រហែល ២លានយ័ន (ប្រហែល 5,837.6 ដុល្លា ) ដែលមានតម្លៃសរុបជាង 8 លានយន់ (ប្រហែល 1,675,250 ដុល្លា )នៅក្នុងបណ្ណាការ ដែលធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់ភ្ញៀវដែលមកចូលរួមជាខ្លាំង។