នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាថ្ងៃខួបកំណើតកូនប្រុសច្បង របស់អ្នកឧកញ៉ាដ៏ល្បីឈ្មោះ នោះគឺ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារជូនពរកូនប្រុសច្បង អាយុ១៧ឆ្នាំ ឈ្មោះ ស៊ូឡា យ៉ាងមានន័យ ធ្វើឲ្យអ្នកគាំទ្រ ជាច្រើន ក៏បានចូលរួមជូនពរដល់កូនប្រុសច្បង អ្នកឧកញ៉ា គិត ម៉េង ក្នុងថ្ងៃខួបកំណើត ។
នៅក្នុងសាររបស់អ្នកឧកញ៉ា គិត ម៉េង លោកបានបង្ហោះសារថា "រីករាយថ្ងៃខួបកំណើត១៧ឆ្នាំ ស៊ូឡា!
នៅថ្ងៃនេះ កាលពី១៧ឆ្នាំមុន កូនប្រុសច្បងរបស់យើង ស៊ូឡា បានចាប់កំណើតមកកាន់ពិភពលោកយើង។ ថ្ងៃនេះ ជាថ្ងៃមួយដែលយើងអបអរសាទរចំពោះភាពអស្ចារ្យរបស់កូន និងអរគុណកូនចំពោះអ្វីៗដែលកូនបានធ្វើ ដើម្បីឱ្យអ្នករាល់គ្នាមានភាពរីករាយ! ប៉ាគិតថាកូនគឺជាយុវជនអាយុ១៧ឆ្នាំម្នាក់ដ៏គួរឱ្យកោតសរសើរ ហើយប៉ាសូមជូនពរកូន និងសូមឱ្យថ្ងៃនេះគឺជាថ្ងៃដ៏ល្អអស្ចារ្យ ដូចរូបកូន។ ប៉ាសង្ឃឹមថា ថ្ងៃនេះជាថ្ងៃដ៏មានសុភមង្គលបំផុតរបស់កូន។
ខួបកំណើត១៧ឆ្នាំរបស់កូនគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នោះគឺការចាប់ផ្តើមនៃភាពសប្បាយរីករាយគ្រប់យ៉ាង។ ចាប់ពីពេលនេះតទៅ កូននឹងទទួលបានឱកាសថ្មីៗជាច្រើនដ៏គួរឱ្យរំភើប។ សេរីភាពថ្មី និងទំនួលខុសត្រូវសំខាន់ៗគឺគ្រាន់តែជាផ្នែកមួយដែលនឹងចូលមកកាន់ជីវិតកូន ទៅតាមការវិវត្តនៃវ័យរបស់កូនប៉ុណ្ណោះ។
ក្នុងនាមជាឪពុកម្តាយ យើងមានមោទកភាពចំពោះកូនយ៉ាងខ្លាំង ហើយប៉ាម៉ាក់ជូនពរឱ្យខួប១៧ឆ្នាំនៃជីវិតរបស់កូន ជាឆ្នាំដ៏ល្អបំផុត។ យើងពិតជាច្បាស់ណាស់ថាខួបរបស់កូននឹងពោរពេញដោយសេចក្តីស្រឡាញ់ សុភមង្គល និងភាពជោគជ័យជាច្រើន!រីករាយថ្ងៃខួបកំណើត ១៧ឆ្នាំ កូនសម្លាញ់!"។
ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនចូលខមិនថា "Happy birthday brother កំលោះសង្ហារដូចលោកប៉ាកាលនៅកំលោះ happy birthday 17year,ជូនពរក្មួយប្រុស នាថ្ងៃខួបកំណើតរីករាយថ្ងៃខួបកំណេីតក្មួយស៊ូឡា សូមជូនពរក្មួយ សូមជួបប្រទះតែសេចក្តីសុខ សំណាងល្អ និងជោគជ័យក្នុងជីវិត, រីករាយថ្ងៃកំណើតមេតូច គិត ស៊ូឡា ពូ និងក្រុមគ្រួសារសូមជូនពរអោយក្មួយមានសុខភាពល្អ រៀនអោយពូកែថែមទៀត ជាកូនល្អរបស់ម៉ាក់ប៉ា ជាបងដ៏ល្អរបស់ប្អូនៗទាំងអស់គ្នា និងសូមអោយក្មួយជួបតែមនុស្សល្អជានិរន្តរ៍។ Happy Birthday to Kith Sula៕