បើនិយាយពី ស្លាកសញ្ញាម៉ាក LACOSTE រូបក្រពើ មិនថាជាសម្លៀកបំពាក់ ខ្សែក្រវ៉ាត់ ស្បែកជើង គឺសុទ្ធតែមានការពេញនិយម មិនថាចាស់ ក្មេង ឲ្យតែបានឃើញពីស្លាកសញ្ញានេះភ្លាម ស្គាល់ភ្លែតតែម្តង ព្រោះថា ម៉ាក់សញ្ញារូបក្រពើ ឬម៉ាក LACOSTE នេះ ពិតជាមានភាពល្បីល្បាញអស្ចារ្យ ទូទាំងសកលលោក។
ដោយសារតែភាពល្បីល្បាញខ្លាំង LACOSTE ត្រូវបានជនឆ្លៀតឱកាស មួយចំនួនតូច បានថតចំលង (Copy) ម៉ាក និងរូបសញ្ញា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ទើបនៅថ្ងៃនេះក្រុមហ៊ុន ដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក បានចេញលិខិតប្រកាសជាផ្លូវការមួយជូនដល់បងប្អូន ដែលជាអតិថិជន ម៉ាក LACOSTE រូបក្រពើ ឲ្យបានជ្រាបថា៖
ក្រុមហ៊ុន ដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក បានចុះបញ្ជីការលើកម្មសិទ្ធិ សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផល ម៉ាកល្បី LACOSTE ដែលមានរូបក្រពើ ជាតំណាង មានដូចជា សម្លៀកបំពាក់ សម្ភារៈពាក់លើជើង និងសម្ភារៈពាក់លើក្បាល ដែលមានការអនុញ្ញាតិពីក្រសួង ពាណិជ្ជកម្ម ស្របតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៏មាន ប្រសិនបើមានជនឆ្លៀតឱកាសណា នៅតែបន្តការប្រព្រឹត្ត ឬ លក់ផលិតផល ដោយមិនមានការអនុញ្ញាតពី ក្រុមហ៊ុន ដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក ខាងក្រុមហ៊ុន នឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕