ប្រុងប្រយ័ត្ន! ពេលនេះ ជំងឺកូវីដ ១៩ ចាប់ផ្ដើម ឆ្លងឡើងវិញហើយ នៅប្រទេសកម្ពុជា នាថ្ងៃទី ២៩ ខែមិថុនានេះ
Sophea
-

គួររំលឹកដែរថា ជំងឺរាតត្បាតសកល កូវីដ ១៩ កំពុងធ្វើការបន្ដឆ្លង ពីមួយថ្ងៃទៅមួយថ្ងៃ ឥតស្រាកស្រាន្ដនោះឡើយ  នៅគ្រប់បណ្ដាប្រទេសនៅលើសកលលោកយើងនេះ ដោយប្រទេសខ្លះ នៅតែមានអត្រាអ្នកឆ្លងខ្ពស់នៅឡើយ ដោយប្រទេសខ្លះទៀត មានអត្រាឆ្លងទាបផងដែរ។ 

យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថា នារយៈពេលចុងក្រោយមកនេះ ជំងឺកូវីដ ១៩ ហាក់មានសភាពស្រាកស្រាន្ដ ជាងនេះផងដែរ ក្នុងរយៈពេលជិត ២ខែ ពោលគឺមិនមានករណីនៃការឆ្លងជំងឺកូវីដនោះឡើយ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាងភិបាលនាថ្ងៃទី ២៩ បានធ្វើការប្រកាសថ្មីអំពីការរកឃើញជាថ្មី នៃករណីឆ្លងមួយនេះ ។ 

រហូតដល់ ថ្ងៃទី ២៩ មិថុនា​​​ ២០២២​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #១០នាក់​ (ឆ្លងសហគមន៌​:​ ​​៨​ នាំចូល:​ ២ នាក់) និងមានជាសះស្បេីយ​ #០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន ១៣៦២៧២​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ #១៣៣២០៦ នាក់​​​​​​​​​​​​​​​​​ និង ស្លា ប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 2988516 ស្មេីនឹង​ 176835 ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115