អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីទំនងជាត្រូវបាន បា ញ់ ស ម្លា ប់ក្នុងអំឡុងពេលសុន្ទរកថាយុទ្ធនាការមួយនៅទីក្រុង Nara ភាគខាងលិច នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
ប៉ូលិសជប៉ុនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Abe ទំនងជាត្រូវបានគេបាញ់ពីក្រោយដោយ កាំ ភ្លើ ង ខ្លី មួយដើម។ លោកបានដួលនៅម៉ោងប្រហែល ១១:៣០ ព្រឹក (០២:៣០ GMT)។ NHK បាននិយាយថា អ្នកយកព័ត៌មានរបស់ខ្លួននៅកន្លែងកើតហេតុបានឮ "សំឡេងដូច កាំ ភ្លើ ង ផ្ទុះពីរដង" ហើយបានឃើញ Abe ហូរឈា ម។
ទូរទស្សន៍បានចាក់ផ្សាយវីដេអូដែលបង្ហាញថាលោក Abe បានដួលនៅតាមផ្លូវដោយមានសន្តិសុខជាច្រើននាក់បានរត់សំដៅមករកលោក Abe កំពុងកាន់ទ្រូងរបស់លោកពេលលោកដួលដោយអាវរបស់លោកប្រឡាក់ដោយឈា ម។សារព័ត៌មាន Kyodo News បាននិយាយថា លោក Abe មិនបានដឹងខ្លួនទេ ហើយហាក់ដូចជាកំពុងគាំងបេះដូង។
ទីភ្នាក់ងារនេះបាននិយាយថា អតីតនាយករដ្ឋមន្ត្រីត្រូវបានវា យ ប្រ ហារ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅតាមផ្លូវក្បែរស្ថានីយ៍ Yamatosaidaiji ក្នុងទីក្រុង Nara ។
NHK បាននិយាយថា ជនសង្ស័ យ ប្រុសម្នាក់ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យនៃការប៉ុនប៉ងមនុស្ស ឃា ត។ បុរសដែលទំនងជាមានអាយុ 40 ឆ្នាំកំពុងកាន់កាំភ្លើងដែលត្រូវបានប៉ូលីសធ្វើការរឹបអូស។
លោក អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែកញ្ញា ឆ្នាំ ២០២០ ដែលធ្វើឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេស។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយថា លោកមានការសោកស្ដាយ និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបាញ់ប្រហារកាលពីថ្ងៃសុក្រ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "លោក Abe-san គឺជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេសជប៉ុន និងជាសម្ព័ន្ធមិត្តមិនងាករេរបស់សហរដ្ឋអាមេរិក" ។
“រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកកំពុងបន់ស្រន់ដើម្បីឲ្យលោក Abe មានសុខសុវត្ថិភាព សម្រាប់ គ្រួសាររបស់គាត់ និងប្រជាជនជប៉ុន”៕
សូមទស្សនាវិដេអូខាងក្រោម៖