សោកស្តាយ ពេលនេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe បានស្លា ប់ហើយ
ស៊ីហៀង
-

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe អាយុ៦៧ឆ្នាំ បានរងការ បា ញ់ ប្រ ហារនៅវេលាម៉ោង១១:៣០នាទី(ម៉ោងនៅប្រទេសជប៉ុន) ព្រឹកថ្ងៃសុក្រនេះ ពីខ្មា ន់ កាំ ភ្លើ ងម្នាក់ជាបុរសស្ថិតក្នុងវ័យខ្ទង់៤០ឆ្នាំ។ ជនសង្ស័យ ត្រូវបាន ខ្លួន។

លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅព្រឹកថ្ងៃសុក្រនេះ ក្រោយរងកា របា ញ់ ប្រ ហារពីខាងក្រោយពីបុរសម្នាក់ អំឡុងពេលលោកAbe ថ្លែងសន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោតនៅទីក្រុងNara។ ចំពោះស្ថានភាពលោក Abe យ៉ាងណា គេនៅមិនទាន់បានដឹងនៅឡើយទេ។

យ៉ាងណាមិញ ឃា ត ក រ ​ដែលបាន ល ប ធ្វើ ឃា ត លោក Shinzo Abe មានឈ្មោះថា Tetsuya Yamagami អាយុ៤០ឆ្នាំជាអ្នករស់នៅទីក្រុង Nara ប្រទេសជប៉ុន ។ 

ដោយឡែកនៅមុននេះបន្តិច ​យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន NHKបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក SHINZO ABE ត្រូវបានប្រកាសថាបានទទួលមរណភាពហើយ ៕