ប្រវត្តមិនធម្មតាមែន ឃា ត ក រ ដែលបានធ្វើ ឃា ត អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ប្រាប់ពីមូលហេតុ ធ្វើឃា ត ត្រង់ៗថា…
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២ នេះ មានហេតុការណ៍ដ៏តក់ស្លុតមួយបានកើតឡើងនៅក្នុងប្រទេសជប៉ុន គ្រាដែលលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានបុរសម្នាក់ បា ញ់ ចំ ដើមទ្រូង ក្នុងអំឡុងយុទ្ធនាការឃោសនាមួយនៅទីក្រុង Nara។

យ៉ាងណាមិញ ឃា ត ក រ ដែលបានលបធ្វើ ឃា ត អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបាន ទូរទស្សន៍ ​NHK ​បាន​រាយ​ការណ៍​ទៀត​ថា​ បុរស​នោះ​ធ្លាប់​បម្រើ​នៅ​ក្នុង​កងទ័ព​ជប៉ុន​រយៈពេល​បី​ឆ្នាំ ​។ ចំពោះមូលហេតុ ជនល្មើស ប្រាប់ប៉ូលីសថា គាត់មិនសប្បាយចិត្តជាមួយលោក អាបេ ទើបលោកមានបំណងស ម្លា ប់ លោក អាបេ នេះបើតាមការបញ្ជាក់ពី NHK។

ជាមួយគ្នានេះដែរ ចំពោះអា វុ ធ ដែល ឃា ត ក រ រូបនេះបានប្រើសម្រាប់បា ញ់ស ម្លា ប់ លោក Shinzo Abe គឺត្រូវបានទូរទស្សន៍​ NHK បញ្ជាក់ថាជា កាំ ភ្លើ ង ​ច្នៃ​ឡើង​ដោយ​ខ្លួន​ឯង។​

សូមបញ្ជាក់ផងដែរថាពេលនេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានទទួលមរណភាពហើយ ក្រោយមានការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់ជប៉ុនអស់រយៈពេលជាច្រើនម៉ោងកន្លងមកនេះ ៕