តើអ្នកយល់ថាពាក់កណ្តាលឆ្នាំ 2022 មានកំពូលស្មាតហ្វូនមួយណាដែលឡូយជាងគេក្នុងប្រទេសកម្ពុជា?
ស៊ីហៀង
-

បច្ចេកវិទ្យា ៖ នៅក្នុងឆ្នាំ 2022 តើលោកអ្នកគិតថា តើកំពូលស្មាតហ្វូនមួយណាឡូយជាងគេ? តើចំណុចអ្វីខ្លះអាចចាត់ទុកថាវាជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ? ហើយសាកទាយមើលថា តើកំពូលស្មាតហ្វូនស៊េរីថ្មីមួយនេះមានតម្លៃប៉ុន្មាន? តោះ! ឥឡូវយើងនឹងមកជជែកវែកញែកពីចំណុចពិសេសៗបំពាក់នៅលើកំពូលស្មាតហ្វូនមួយ ទើបដាក់បង្ហាញនៅក្នុងប្រទេសកម្ពុជា ដែលគ្រប់យ៉ាងនៅលើកំពូលស្មាតហ្វូននេះត្រូវបានគ្រប់គ្នាស្រែកថា WoW និងសរសើរគ្មានចន្លោះ។

ជារៀងរាល់ឆ្នាំបន្ទាប់ពី OPPO ប្រកាសបញ្ចេញនូវកំពូលស្មាតហ្វូន Find Series ក្លាយជាប្រធានបទមួយដ៏ក្តៅគគុក និងផ្ទុះអស់ទីផ្សារនៅក្នុងវិស័យបច្ចេកវិទ្យាជុំវិញពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។ ហើយយោងតាមការធ្វើបទបង្ហាញក្នុង «កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro» កាលពីយប់មិញនេះ ក្នុងនាមយើងជាអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យាបានចាត់ទុក Find X5 Pro ជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ2022 ដោយវាបានបំពាក់នូវសមត្ថភាពលេចធ្លោជាងគេក្នុងចំណោមកំពូលស្មាតហ្វូនដទៃ ព្រោះបច្ចុប្បន្នមានតែ Find X5 Pro មួយគត់បានបំពាក់នូវបន្ទះឈីប MariSilicon X NPU ដំបូងបំផុតរបស់ OPPO ប្រកបដោយសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ, និងប្រសិទ្ធភាពនៃការផលិតវីដេអូកម្រិត 4K (4K Ultra Night Video) នៅពេលយប់ខ្ពស់ជាងមុន 20ដង ព្រមទាំងប្រើប្រាស់ថាមពលទាបជាងមុនពាក់កណ្តាល។ មិនតែប៉ុណ្ណោះ OPPO Find X5 Pro ក៏ទទួលអត្ថប្រយោជន៍ពីបន្ទះឈីប Qualcomm Snapdragon 8 Gen 1 ជំនាន់ចុងក្រោយ ដែលមានរ៉េមទំហំ 12GB ជាមួយនឹងអង្គផ្ទុកទំហំ 256GB ។

អ្វីដែលចាប់អារម្មណ៍សម្រាប់ Find X5 Pro បានសហការជាមួយក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតកំពូល Hasselblad ផ្តល់ឲ្យអ្នកផ្តិតយករូបភាពវីដេអូពិតៗប្រៀបដូចកាមេរ៉ាអាជីពជាមួយសមត្ថភាពដ៏អស្ចារ្យក្នុងការគ្រប់គ្រងពណ៌ស្តង់ដារដ៏ល្អបំផុតពី Hasselblad (Natural Colour Calibration)។ ហើយរាល់ពេលកាន់ Find X5 Pro ថតគឺប្រៀបដូចកាន់កាមេរ៉ា Hasselblad តម្លៃរាប់ម៊ឺនដុល្លារបេះបិតជាមួយមុខងារប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូចប្រៀបដូចពណ៌ប្រ៊េន HERMES, មុខងារ X-Pan Mode ប្រៀបដូចមុខងារ Pano ដែលអាចថតបានភ្លាមៗមិនចាំបាច់បង្វែរកាមេរ៉ាទៅឆ្វេងស្តាំ រីឯសំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad តែម្តងដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។

ងាកចូលមកកាមេរ៉ាក្រោយ Find X5 Pro Lens Flagship ដល់ទៅ 2 គ្រាប់ដែលមួយជា Len Wide មានទំហំ 50MP ក្នុងកម្រិត f1.7 និងមួយគ្រាប់ទៀតជា Len Ultra Wide មានទំហំ 50MP ដូចគ្នាជាប្រភេទ Sensor Sony IMX 766 ទោះបីស្ថិតក្នុងសា្ថនការបែបណាក៏ដោយ ក៏វាគ្មានអ្វីចោទជាបញ្ហាសម្រាប់កំពូលស្មាតហ្វូននេះឡើយ។ មួយគ្រាប់ទៀតជា Lens telephoto មានទំហំ 13MP អាចផ្តិតរូបភាពបានច្បាស់ល្អមិនចាញ់ Len ទាំងពីរនោះប៉ុន្មានទេ។ លើសពីនឹងទៀតវាបានបំពាក់មកជាមួយនឹងមុខងារទប់លំនឹង 5 axis ដែលល្អឥតខ្ចោះតែម្តងអាចនិយាយបានថាសឹងតែដូច Gimble ទៅហើយ។ ហើយវាអាចផលិត Video ជាប្រភេទ 10 Bit Color ដែលយើងអាចនិយាយបានថាវាខ្លាំងដូច Camera DSLR មួយចំនួនទៅហើយ មិនទាន់អស់ទៀតគឺវាអាចថតជាប្រភេទ Color S-Log ដែលអាចឲ្យយើងកែប្រែ Color តាមដែលយើងចង់បាននៅលើ APP Computer បានយ៉ាងងាយស្រួល។ ចំពោះកាមេរ៉ាមុខបានបំពាក់មកជាមួយនឹង Len ទម្លុះអេក្រង់ដែលមានទំហំ 32MP ដែលវាផ្តិតយករូបភាពបានច្បាស់ល្អខ្លាំងមែនទែនខ្ញុំសឹងតែមិនបាច់និយាយច្រើនទេពីការ Selfie នៅលើនេះព្រោះអ្នកទាំងអស់គ្នាគ្រាន់តែលឺថា OPPO ដឹងច្បាស់តែម្តងថា OPPO ពិតជាខ្លាំងមែនទែនទៅលើបច្ចេកវិទ្យា AI សម្រាប់ការថតរូប Selfie នឹងតែម្តង។

បន្ថែមពីនេះនៅក្នុងតួខ្លួនដ៏ប្រណិតរបស់ Find X5 Pro តំឡើងមកជាមួយថាមពលថ្មទំហំធំ 5000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតតាមរយៈខ្សែចម្លងកម្លាំង 80W SuperVOOC សាកបំពេញថាមពលថ្មពីចំនុច 0% ឡើងទៅ 50% ប្រើពេលប្រមាណតែ 12 នាទីប៉ុណ្ណោះ។ ជាមួយគ្នាដែរ Find X5 Pro បានបន្តគាំទ្របច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែ AirVOOC កម្លាំង 50W ដែលអាចសាកបំពេញថ្មទំហំ 5000mAh ឲ្យពេញ 100% ដោយប្រើពេលប្រមាណ 47 នាទី។ ឯវដ្តជីវិតថ្មរបស់ Find X5 Pro ខ្ពស់ជាងមុន 2 ដងដែលមានដំបូងបង្អស់ក្នុងវិស័យស្មាតហ្វូន។

ជាចុងបញ្ចប់ក្នុងនាមជាអ្នកសារព័ត៌មាន សូមសរសើរដល់កំពូលស្មាតហ្វូនដ៏ប្រណិត Find X5 Pro ប្រចាំឆ្នាំ2022 ល្អជាងគេរបស់ OPPO ដែលកើតចេញពីការស្វែងយល់កង្វះខាតនៃទូរស័ព្ទកំពូលដទៃមកបំពេញលើ Find X5 Pro ហើយគ្រប់ជំនាន់របស់វាតែងតែនាំមកនូវបច្ចេកវិទ្យាឈានមុខគេជានិច្ចឆ្ពោះទៅថ្ងៃអនាគត។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនៃ OPPO Find X5 Pro សូមចូលទៅកាន់ផេគហ៊្វេសប៊ុកផ្លូវការរបស់ OPPO។ សូមបញ្ជាក់ផងដែរថា បើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូនស៊េរីថ្មី OPPO Find X5 Pro គឺមានតម្លៃ $1199 ៕