វឌ្ឍនៈ ប៊្រូវើរី នាំមកនូវស្រាបៀររសជាតិថ្មីប្លែកច្នៃប្រឌិតបំផុតគឺ Dragon Premium Dark Beer ស្រាបៀរប្រណិតទឹកខ្មៅ (Craft Beer) បំពេញបន្ថែមតម្រូវការអតិថិជននិយមពិសាស្រាបៀរនៅកម្ពុជា
សីហា
-

ចាប់ពីថ្ងៃទី២០ សីហា នេះតទៅ ប្រជាជនកម្ពុជានឹងអាចទទួលបានភាពសប្បាយរីករាយជាមួយរសជាតិ និងគុណភាព នៃការច្នៃប្រឌិតថ្មីបំផុតពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺ Dragon Premium Dark Beer ជាស្រាបៀរប្រណិតទឹកខ្មៅ (Craft Beer) ដែលត្រូវបានបិតចម្រាញ់ យ៉ាងផ្ចិតផ្ចង់បំផុត ដើម្បីបំពេញចំណូលរសជាតិ របស់អ្នកទទួលទានស្រាបៀរនៅក្នុងស្រុក។ ជាមួយនឹងទម្រង់រសជាតិថ្មីប្លែកមិនធ្លាប់មានពីមុនមក ដ្រាហ្គិន ព្រីមៀមដាកបៀរ គឺជាសាក្ខីកម្មនៃការបេ្តជ្ញាចិត្តរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការផលិតស្រាបៀរដែលមានគុណភាពលំដាប់អន្តរជាតិដើម្បីផ្តល់នូវឱជារស ភាពសប្បាយរីករាយ និងចំណូលចិត្តអតិថិជន។ ដ្រាហ្គិន ព្រីមៀម ដាកបៀរ នឹងមានវត្តមាននៅតាមភោជនីយដ្ឋាន បារ និងក្លឹបកម្សាន្តនានាគ្រប់ទីកន្លែងដែលទាំងអស់គ្នាអាចស្វែងភាពសប្បាយរីករាយ។

វឌ្ឍនៈ ប្រ៊ូវើរី ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិក្នុងការផលិតស្រាបៀរគ្រុឌ និង វឌ្ឍនៈ ព្រីមៀមបៀរ ជាប់ពាន់រង្វាន់មេដាយមាសពី Monde Selection ប្រចាំឆ្នាំ២០២២ បានបង្ហាញរូបរាងស្រាបៀរទឹកខ្មៅដ៏ថ្មីស្រឡាងនេះដើម្បីផ្លាស់ប្តូរទំលាប់នៃការទទួលទានស្រាបៀរ ហើយចាប់ផ្តើមសប្បាយជាមួយគុណភាព និងរសជាតិដ៏ពិតប្រាកដ។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «នៅ វឌ្ឍនៈ ប្រ៊ូវើរី ការច្នៃប្រឌិត និងគុណភាពស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើងខ្ញុំ ហើយយើងចង់បង្កើតអ្វីដែលថ្មីទាំងស្រុងសម្រាប់ប្រទេសកម្ពុជាគឺ ស្រាបៀរទឹកខ្មៅ ស្រស់ដែលសក្តិសមនឹងរសជាតិដ៏ល្អប្រសើរសម្រាប់ទទួលទាន។ យើងតែងតែជឿថាជីវិត ធម្មជាតិ ក៏ដូចជាអាហារ មិត្តភ័ក្តិ ឬស្រាបៀរល្អ ត្រូវទទួលបានការយកចិត្តទុកដាក់ និងការដឹងគុណកោតសរសើរយ៉ាងពេញលេញ។ យើងខ្ញុំចង់ឱ្យអ្នកចូលចិត្តពិសាស្រាបៀរ ទទួលបានបទពិសោធន៍នៃរសជាតិដ៏អស្ចារ្យពីការបង្កើតថ្មីបំផុតរបស់យើង ហើយសប្បាយជាមួយរសជាតិ និងគុណភាពគ្រប់ពេលដែលពួកគាត់ក្រេបរសជាតិផលិតផលរបស់យើង»

បិទចម្រាញ់ដោយវត្ថុធាតុដើមល្អបំផុត

កាកើនឡើងនៃចំណង់ចំណូលទៅលើស្រាបៀរប្រណិត រសជាតិសម្បូរបែប ហើយស្រាលស្រទន់ គឺជាហេតុផលដែលជម្រុញឲ្យអោយក្រុមការងារ វឌ្ឍនៈ ប៊្រូវើរី ផលិតនូវស្រាបៀរដ៏អស្ចារ្យបែបនេះ ដើម្បីបង្កើតបានជាបទពិសោធន៍ដ៏ល្អជូនអតិថិជនរបស់ ខ្លួន។ ត្បិតតែមានពណ៌ស្រដៀងទៅនឹងស្រាបៀរស្តោតក៏ដោយ ប៉ុន្តែ ដ្រាហ្គិន ព្រីមៀមដាកបៀរ មិនមានរសជាតិជូរ ឬល្វីងដូចថ្នាំដែលមាននៅក្នុង ស្រាបៀរស្តោតភាគច្រើននោះឡើយ។ រសជាតិដ៏ស្រាលស្រទន់ និងស្រស់ស្រាយរបស់ដ្រាហ្គិន គឺជារសជាតិថ្មីប្លែកមិនធ្លាប់មានពីមុនមក។

ដើម្បីសម្រេចបាននូវរសជាតិប្រណិតបែបនេះ ក្រុមអ្នកផលិតបានលាយបញ្ចូលគ្នាយ៉ាងពិសេសនូវគ្រឿងផ្សំដែលមានគុណភាពខ្ពស់ជាច្រើនដូចជាស្រូវសាលីខ្មៅពីទីក្រុងម៉ូនិច ដែលធ្វើឲ្យដ្រាហ្គិន មានក្លិនឈ្ងុយដូចនំបុ័ងដែលទើបដុតថ្មីៗ ស្រូវសាលីកាហ្វេ BlackSwaen ធ្វើឲ្យប្រហើរក្លិនកាហ្វេ និងកាកាវ រួមផ្សំជាមួយនិងផ្កាហប់ម៉ុនរ៉ូ ដែលផ្តល់រសជាតិផ្អែមប៊ឺរី ដោយប្រើនូវបច្ចេកទេសពិសេសហៅថា Whirlpool Hopping ដើម្បីយើងអាចទាញយកក្លិនឈ្ងុយឆ្ងាញ់ចេញពីផ្កាហប់ ដោយមិនបន្ថែមរសជាតិល្វីងខ្លាំងហួសហេតុ។

ការផ្លាស់ប្តូរទំលាប់ប្រពៃណី

អ្នកឧញ៉ា សំអាង វឌ្ឍនៈ បានបន្តថា៖ «ជាយូរណាស់មកហើយ ស្រាបៀរទឹកខ្មៅត្រូវបានផលិតឡើងពុំមានភាពច្នៃប្រឌិត ឬគុណភាព។ មិនត្រឹមតែផលិតនូវស្រាបៀរទឹកខ្មៅដែលមានគុណភាព និងភាពច្នៃប្រឌិតខ្ពស់លើសផលិតផលដែលកំពុងចរាចរនាពេលចច្ចុប្បន្នប៉ុណ្ណោះទេ ជំនួសមកវិញ យើងខ្ញុំបានផ្តោតទៅលើការបង្កើតស្រាបៀរប្រភេទថ្មីមួយទៀតទាំងស្រុង»។ ដ្រាហ្គិន មានកម្រិត IBU ទាបជាងស្រាបៀរទឹកខ្មៅដ៏ទៃ ដែលនេះនឹងធ្វើឲ្យស្រាបៀរទឹកខ្មៅមួយនេះក្លាយទៅជាស្រាបៀរគួរជាទីគាប់ចិត្តដល់អ្នកទទួលទានគ្រប់គ្នា។ ជាតិល្វីងពីធម្មជាតិ និងរសជាតិផ្អែមពីស្រូវសាលី បញ្ចូលគ្នាបានយ៉ាងល្អបង្កើតបានជាក្លិនកាហ្វេលាយការ៉ាម៉ែលដែលធ្វើឱ្យរាល់ការក្រេបរសជាតិស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្វិន ម្តងៗពោរពេញទៅដោយការចងចាំ និងភាពរីករាយក្រៃលែង។

បេសកកម្មដើម្បីប្រយោជន៍រួម

តាមរយៈការចាប់ផ្តើមដំណើរការលក់ដ្រាហ្គិន ព្រីមៀមដាកបៀរនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តបេសកកម្មរបស់ខ្លួនដើម្បីបង្កើតការងារជាច្រើនទាំងដោយផ្ទាល់ និងដោយប្រយោល។ រោងចក្ររំពឹងថានឹងផ្តល់ការងារចំនួន ១,៥០០កន្លែង នៅពេលដំណើរការពេញលេញ។ ការផ្តោតសំខាន់លើការផលិត និងការវិនិយោគក្នុងស្រុក ជួយបង្កើនចំណូលពន្ធជូនរដ្ឋាភិបាល ទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យជាច្រើនទៀតនៅកម្ពុជា។ គ្រួសារវឌ្ឍនៈមានប្រវត្តិយូរអង្វែងនៅក្នុងឧស្សាហកម្មស្រាបៀរ ហើយតែងតែស្វិតស្វាញក្នុងការនាំយកផលិតផលស្រាបៀរក្នុងស្រុក មានគុណភាពខ្ពស់ ប្រកួតប្រជែងជាមួយស្រាបៀរក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ វឌ្ឍនៈ ប៊្រូវើរី សង្ឃឹមថាតាមរយៈស្រាបៀរដែលមានគុណភាពរបស់ខ្លួននឹងនាំមកនូវមោទនភាពចំពោះផលិតផលដែលផលិតនៅប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបើកការដ្ឋានសាងសង់រោងចក្រផលិតស្រាបៀរ ដែលមានតម្លៃជាង ១៤០លានដុល្លារ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២១។ រោងចក្រផលិតស្រាបៀរដ៏ទំនើបមានទំហំ ១៥០,០០០ ម៉ែត្រការ៉េនេះ បានផលិតនូវស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលត្រូវបានដាក់លក់ទាំងកំប៉ុងនិងដបទូទាំងប្រទេស។ ត្រឹមរយៈពេលប្រាំមួយខែបន្ទាប់ពីការបើកដំណើរការ ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ បានទទួលមេដាយមាសពីស្ថាបន័ន Monde Selection ប្រចាំឆ្នាំ២០២២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាច្រើនដំណាក់កាលដោយក្រុមអ្នកជំនាញអន្តរជាតិ។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ គ្រុប តែងតែទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើននៅទូទាំងពិភពលោក ដោយសារការប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សេវាកម្មល្អឯក និងសុខុមាលភាព» តាំងពីដើមរៀងមក សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជា។