មហាជនបានជ្រាបហើយថា តារាចម្រៀងប្រុសជ្រកក្រោមផលិតកម្មរស្មីហង្សមាស លោក នី រតនា បានក្លាយទៅជាស្វាមីអ្នកនាង ហេង សុវណ្ណភក្តិណា ក្រោយពីពួកគេបានក្រាបផ្ទឹមតាមប្រពៃណីខ្មែរត្រឹមត្រូវ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៩ រៀបចំនៅមណ្ឈមណ្ឌល The Premier Centre sen sok រាជធានីភ្នំពេញ ដោយមានតារាសិល្បៈរួមអាជីពជាច្រើនបានចូលរួមអបអរសាទរម្ចាស់ ពាន Cambodian Idol រដូវកាលទី១ កាលពីឆ្នាំ២០១៦ បន្ទាប់ពីរតនា និង ភក្តិណា បានភ្ជាប់ពាក្យ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ។



ក្រោយពីរៀបចំពិធីរៀបការហើយ លោកនី រតនា ក៏ទទួលបានតំណក់ ឈា ម កូនស្រីម្នាក់ មានឈ្មោះថា នីវណ្ណ មែលឡានី ដែលគ្រប់គ្នាហៅថា អូនមែល កើតនៅថ្ងៃទី៦ខែកុម្ភះឆ្នាំ២០២០ មកដល់ពេលនេះ អូនមែល មានអាយុ ជាង២ឆ្នាំហើយ មុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់។



បើងាកទៅមើលកូនស្រីបណ្តូលចិត្តរបស់លោក នី រតនា ជាមួយអ្នកម្តាយរូបស្រស់ ហេង សុវណ្ណភក្តិណា គឺអូន មែល ស្រស់ស្អាតមិនចាញ់ម៉ាក់ឡើយ ដោយនាងតូចទទួលបានការគាំទ្រ និង ការស្រឡាញ់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយកុមារីម្នាក់នេះ មានភាពវៃឆ្លាត ឃ្យូតគួរឲ្យស្រឡាញ់ មានភាពក្រមិចក្រមើម ហ្វេនៗឃើញហើយ គ្រឺតណាស់។



ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស លោក នី រតនា បានបង្ហោះរូបភាព ជុំគ្នាមានលោក នី រតនា ភរិយា និងកូនស្រី ក្នុងឈុតបែបប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ដោយមានការរៀបចំតុបតែងដោយសំអាងការ មើលទៅពិតជាមានភាពស្រស់ស្អាតទាក់ទាញភ្នែកខ្លាំងណាស់។


















