តោះ! មកអានរឿងខ្លី «បំណងប្រាថ្នាក្លាយជាគ្រូបង្រៀនរបស់ខ្ញុំ» សាច់រឿងពិតរបស់ហ្វេន OPPO Reno ដែលនាំឲ្យក្តីសម្រេចក្លាយជាការពិត
ស៊ីហៀង
-

បច្ចេកវិទ្យា ៖ ពាក្យថា «ជីវិត» គឺត្រូវឆ្លងកាត់គ្រប់រឿងរ៉ាវដែលកើតឡើងឥតឈប់ឈរ កាលណាអ្នកមិនតស៊ូ អ្នកមិនរឹងមាំ មិនអត់ធ្មត់ នោះអ្នកនឹងមិនស្គាល់ពាក្យថាជោគជ័យឡើយ ហើយត្រូវចងចាំថាពាក្យថាជីវិតមិនមែនជាពាក្យងាយស្រួលឡើយ នៅលើលោកនេះពុំមាននរណាកើតមកមានក្តីសុខគ្រប់ពេលនោះទេ ពេលខ្លះជួបទុក្ខច្រើនជាងសុខជាមួយបញ្ហារៀងៗខ្លួន ទម្រាំទទួលបានលទ្ធផលដូចថ្ងៃនេះ គឺត្រូវហែលឆ្លងកាត់ការលះបង់ និងបរាជ័យមិនតិចដងនោះទេ តែដើម្បីសម្រេចក្តីស្រមៃត្រូវហ៊ានជំនះឧបសគ្គទាំងនោះ។ តោះ! កុំឲ្យខាតពេលយូរមកអានរឿងខ្លី «បំណងប្រថ្នាក្លាយជាគ្រូបង្រៀនរបស់ខ្ញុំ» ដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno ។

«ខ្ញុំបានកើតនៅក្នុងត្រកូលជាកសិករក្រីក្រ ប៉ុន្តែមានបំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដូច្នេះខ្ញុំតែងតែខំប្រឹងសិក្សាតាំងពីតូចរហូតទទួលបានលទ្ធផលដ៏ល្អក្នងកម្រិតថ្នាក់វិទ្យាល័យ និងបានបន្តចូលសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភ្លាមៗនោះខ្ញុំក៏បានផ្តល់ដំណឹងល្អមួយនេះទៅកាន់ឪពុកម្តាយ និងលោកយាយរបស់ខ្ញុំ ពួកគាត់ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែភាពសប្បាយរីករាយនេះមិនបានយូរនោះទេ ពីព្រោះផ្ទះខ្ញុំក្រណាស់ តើពួកគាត់មានថវិកាគ្រប់គ្រាន់ឯណាឲ្យខ្ញុំបន្តការសិក្សានោះ? បន្ទាប់ពីគិតអស់រយៈពេលមួយយប់ ខ្ញុំក៏សម្រេចចិត្តពិភាក្សាពីបំណងប្រាថ្នារបស់ខ្ញុំជាមួយនឹងអ្នកមានគុណទាំងពីររបស់ខ្ញុំ។ ពេលនោះពួកគាត់សួរមកខ្ញុំថា៖ តើកូនពិតជាចង់រៀនខ្លាំងមែនឬទេ? ខ្ញុំឆ្លើយថា៖ ចាស៎ ខ្ញុំពិតជាចង់រៀនបន្តនៅឯសាកលវិទ្យាល័យណាស់ ព្រោះបំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀន តើប៉ាម៉ាក់អាចឲ្យខ្ញុំបន្តរៀនបានទេ? ខ្ញុំធានាថានឹងខំប្រឹងរៀនដោយមិនឲ្យប៉ាម៉ាក់ខកបំណងឡើយ។ ក្រោយឭការតាំងចិត្តរបស់ខ្ញុំហើយ ពួគគាត់ក៏យល់ព្រមឲ្យខ្ញុំបន្តការសិក្សា។

ក្រោយមកខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ ជាមួយនឹងលទ្ធផលល្អ ខ្ញុំក៏បានចូលរួមប្រឡងផ្នែកគ្រូកម្រិតឧត្តមសិក្សាក្នុងវិទ្យាស្ថានជាតិអប់រំ តែគួរឲ្យស្តាយខ្លាំងណាស់អស់រយៈពេល 2 ឆ្នាំជាប់គ្នាដែលខ្ញុំបានប្រឡង ប៉ុន្តែលទ្ធផលបែរជាប្រឡងមិនជាប់ឡើយ។ ដរាបណានៅមានដង្ហើមត្រូវតែមានក្តីសង្ឃឹម និងក្តីស្រមៃ ខ្ញុំបានដាក់ពាក្យចូលបំពេញការងារនៅក្រុមហ៊ុនឯកជនមួយ ដើម្បីបានថវិកាចិញ្ចឹមជីវិតខ្លួនព្រោះមិនចង់ពឹងកម្លាំងញើសឈាមឪពុកម្តាយទៀតទេ ហើយថែមទាំងសន្សំបានថវិកាខ្លះយកទៅផ្ញើឲ្យពួកគាត់នៅឯស្រុកទៀត។

ពេលវេលាកាន់តែដើរទៅមុខ បន្ទាប់ពីទំនេរពីការងារខ្ញុំប្រឹងស្រាវជ្រាវ និងអានសៀវភៅឲ្យបានច្រើន ដើម្បីត្រៀមខ្លួនចូលប្រឡងម្តងទៀតជាលើកទី3។ លុះថ្ងៃប្រឡងឈានចូលមកដល់ ខ្ញុំបានបញ្ចេញរាល់សមត្ថភាព និងចំណេះដឹងទាំងប៉ុន្មានដែលខ្ញុំមាន ពេលនោះទេវតាពិតជាមើលឃើញពីការខិតខំប្រឹងប្រែងរបស់ខ្ញុំមែន ទីបំផុតខ្ញុំបានប្រឡងជាប់ហើយក្តីស្រមៃខ្ញុំបានក្លាយជាការពិត។

មិនចង់បង្អង់យូរ ខ្ញុំក៏ប្រញាប់ត្រឡប់ទៅស្រុកដើម្បីប្រាប់ដំណឹងមហាសែនល្អទៅដល់ឪពុកម្តាយ ពួកគាត់ពិតជារំភើបខ្លាំងណាស់ ហើយក៏បានជូនពរឲ្យដំណើរជីវិតខ្ញុំជោគជ័យទៅថ្ងៃខាងមុខបន្តទៀត។ ក្រោយមកខ្ញុំក៏បានត្រឡប់មកទីក្រុងភ្នំពេញវិញដើម្បីបន្តការសិក្សា និងទទួលការហ្វឹកហាត់គ្រូបង្រៀនរយៈពេល 1 ឆ្នាំ។ បន្ទាប់មកទៀត ខ្ញុំក៏បានវិលត្រឡប់ស្ពាយចំណេះដឹងទៅកាន់ខេ្តសៀមរាប ដែលជាស្រុកកំណើត ដើម្បីបង្រៀនកូនសិស្សនៅឯវិទ្យាល័យអង្គរជុំ និងដើម្បីរស់នៅជាមួយឪពុកម្តាយយ៉ាងមានសុភមង្គល។»


លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ ហេតុអ្វី OPPO ជ្រើសរើសយកសាច់រឿងខ្លីៗរបស់ Fans មកបង្ហាញ? នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ https://bit.ly/3fbVKh6

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។

ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕