ប្រសិនបើអ្នកជាគ្រូបង្រៀន តើអ្នកគួរទទួលយកលុយចំនួន $20 ពីសិស្សដែរឬទេ? តោះ! មកអានរឿងខ្លី «កាតព្វកិច្ចរបស់គ្រូបង្រៀន» ដែលជាសាច់រឿងពិតរបស់ហ្វេន OPPO Reno ទាំងអស់គ្នា…(មានវិដេអូ)
ស៊ីហៀង
- 1100

បច្ចេកវិទ្យា ៖ តើគ្រូបង្រៀនជានរណា? គ្រូបង្រៀនជាឃ្លាំងបញ្ញារបស់ជាតិ ជាអ្នកបណ្តុះធនធានមនុស្សដល់សង្គម ជាគ្រូពេទ្យព្យាបាលនិងកំចាត់ភាពល្ងង់ គ្រូបង្រៀនជាអ្នកផ្ទេរចំណេះដឹង ជាពិសេសគ្រូបង្រៀនគឺជាអាណាព្យាបាលទី2 របស់សិស្សានុសិស្ស ប៉ុន្តែអ្នកទាំងអស់គ្នាមិនបានដឹងទេថាអំឡុងពេលកូវីដប៉ុន្មានឆ្នាំនេះ ពួកគាត់បានជួបប្រទះនៅផលពិបាក និងលះបង់អ្វីខ្លះ? ។ ឥឡូវយើងងាកអានរឿងខ្លីមានចំណងជើងថា «កាតព្វកិច្ចរបស់គ្រូបង្រៀន» ជាសាច់រឿងពិតរបស់ហ្វេន OPPO Reno ហើយអ្នកទាំងអស់គ្នាអាចទាយមុនបានអត់ថាតើគាត់បានទទួលយកលុយ $20 ពីសិស្សដែរទេ?

«ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ មុនថ្ងៃប្រឡងបឋមភូមិថ្នាក់ទី9 ប៉ុន្មានថ្ងៃមានសិស្សមួយចំនួនបានឆ្លងជំងឺកូវីដ19 (ក្នុងចំណោមនោះក៏មានសិស្សរបស់ខ្ញុំផងដែរ) សាលាបានកំណត់បន្ទប់ប្រឡងដាច់ដោយឡែកសម្រាប់សិស្សដែលឆ្លងជំងឺកូវីដ19។ មុនប្រឡងលោកគ្រូអ្នកគ្រូមានវត្តមាននៅក្នុងនៅក្នុងបន្ទប់ប្រជុំ ដោយនាយកសាលាបានសួរទៅគ្រូបង្រៀនទាំងអស់ថា តើមានអ្នកណាស្ម័គ្រចិត្តធ្វើជាអនុរក្សក្នុងថ្នាក់ដែលមានសិស្សឆ្លងជំងឺកូវីដ19 ដែរឬទេ? គ្រូនៅជុំវិញទាំងអស់សុទ្ធតែមិនយល់ព្រម គឺមានតែខ្ញុំម្នាក់គត់ដែលលើកដៃឡើង។

លុះដល់ថ្ងៃប្រឡងឈានចូលមកដល់ ខ្ញុំបានណែនាំពីរបៀបក្នុងការប្រឡងទៅឲ្យកូនសិស្សដែលមានជំងឺកូវីដ19 ព្រមទាំងលើកទឹកចិត្តគាត់កុំឲ្យមានការភ័យខ្លាចពីជំងឺមួយនេះទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយសូមកុំអស់សង្ឃឹម យើងត្រូវតែប្រឹងឲ្យអស់ពីសម្ថភាពដើម្បីជម្នះរាល់ឧបសគ្គ ដើម្បីទទួលបាននូវជោគជ័យនិងលទ្ធផលល្អ ដូចនេះកុំខ្លាចអ្វីទាំងអស់ គ្រូ និងមិត្តរួមថ្នាក់ទាំងអស់នៅក្បែរនេះដើម្បីផ្តល់កម្លាំងចិត្តឲ្យអ្នករាល់គ្នា ។

ខណៈកំពុងដំណើរការប្រឡងកូនសិស្សរូបនោះលើកដៃសុំអនុញ្ញាតទៅបន្ទប់ទឹក ក្នុងនាមខ្ញុំជាគ្រូនិងជាអនុរក្សនៃបន្ទប់ប្រឡង ខ្ញុំក៏សម្រេចជូនគាត់ទៅ ស្រាប់តែសិស្សប្រុសរូបនោះចេញពីបន្ទប់ទឹក រួចក៏ដើរសម្តៅមករកខ្ញុំរួចដកប្រាក់ចេញពីហោប៉ៅចំនួន 20$ មកកាន់ខ្ញុំរួចនិយាយថា៖ អរគុណគ្រូដែលដឹងថាខ្ញុំកើតកូវីដហើយនៅតែមកធ្វើអនុរក្សខ្ញុំ។ ទោះជាយ៉ាងណាក្នុងនាមខ្ញុំជាគ្រូ ខ្ញុំមិនអាចទទួលលុយនោះទេ រួចខ្ញុំនិយាយទៅកាន់សិស្សវិញថា៖ នេះគឺជាកាតព្វកិច្ចរបស់គ្រូ មិនថានៅក្រោមសភាពការណ៍បែបណាទេ ក្នុងនាមជាគ្រូបង្រៀនម្នាក់គឺនឹងមិនបោះបង់កូនសិស្សបានឡើយ។ មួយវិញទៀត ជំងឺនេះអ្នកណាក៏ខ្លាចដែរ តែត្រូវការពារខ្លួនឲ្យបានល្អ គ្រូមិនចង់បានអ្វីពីប្អូនទេ គ្រាន់តែសង្ឃឹមថាប្អូនខំប្រឹងសិក្សា និងខំប្រឹងប្រឡងឲ្យជាប់។ បន្ទាប់ពីឭពាក្យប៉ុន្មាននេះ សិស្សប្រុសរូបនេះក៏បានឱនខ្លួនចុះគោរព ហើយនិយាយថា៖ អរគុណគ្រូ ខ្ញុំនឹងប្រឡងឲ្យបានល្អ មិនឲ្យគ្រូអស់សង្ឃឹមទេ។

ថ្ងៃប្រឡងទី2 បានមកដល់ហើយក៏ជាថ្ងៃប្រឡងបញ្ចប់ តែបើក្រឡេកទៅមើលមុខកូនសិស្សប្រុសម្នាក់នោះពិតជាពោរពេញដោយភាពជឿជាក់ មិនភ័យដូចថ្ងៃទី1 ទៀតទេ ថែមទាំងចេញមុនម៉ោងកំណត់ទៀតផង។ នៅពេលសិស្សរូបនេះប្រមូលក្រដាសប្រឡងឲ្យខ្ញុំជាអនុរក្ស ខ្ញុំក៏បានជូនពរឲ្យគាត់ឆាប់ជាសះស្បើយ និងល្អប្រសើរគ្រប់រឿងរ៉ាវទាំងអស់។

នៅក្នុងសាច់រឿងនេះបានឆ្លុះបញ្ចាំងថា ក្នុងនាមជាគ្រូបង្រៀន ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ពួកយើងនៅតែជាគ្រូ ពួកយើងគួរតែហ៊ានធ្វើរឿងគ្រប់យ៉ាង ដើម្បីសម្រេចកាតព្វកិច្ច ព្រោះថាការងាររបស់យើងគឺមិនត្រឹមតែបង្រៀនចំណេះដឹងដល់សិស្សទាំងអស់នោះទេ គឺត្រូវបង្រៀនសិស្សានុសិស្សធ្វើជាមនុស្សល្អ។ បន្ថែមពីនេះ បន្ទាប់ពីធ្វើអនុរក្ស 2 ថ្ងៃមកគឺខ្ញុំទទួលបាននូវគំនិតថ្មីៗ និងបទពិសោធន៍ជាច្រើននៅក្នុងជីវិត ហើយខ្ញុំធ្វើជាបង្រៀនជិត 6 ឆ្នាំហើយ ខ្ញុំមិនចង់បានអ្វីមកវិញទេ គឺគ្រាន់តែចង់ឲ្យកូនសិស្សរបស់ខ្ញុំទទួលបានជោគជ័យតែប៉ុណ្ណោះ ដូចពាក្យចាស់ពោលថា៖ គ្រូមិនអាចក្លាយជាអ្នកមាន តែគ្រូអាចបង្រៀនសិស្សឲ្យក្លាយជាអ្នកមាន ហើយក៏ព្រោះតែពាក្យមួយម៉ាត់នេះទើបធ្វើឲ្យខ្ញុំស្រឡាញ់នូវអាជីពរបស់ខ្ញុំយ៉ាងខ្លាំង។»


តើអ្នកកំពុងរង់ចាំកម្មវិធី «OPPO Reno SUPERFANS Festival» មែនអត់? អ៊ីចឹងកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ 

https://bit.ly/3fbVKh6

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕