ដូចដែលប្រិយមិត្តបានដឹងហើយថា ពេលនេះតារាសម្តែង អ្នកនាង សឿ សុធារ៉ា មានសុខភាពមិនអំណោយផលនោះទេ តារាស្រីរូបនេះបានធ្លាក់ខ្លួនឈឺអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានអ្នកណាដឹងនោះទេ ព្រោះនាងទើបតែទម្លាយប្រាប់មមហាជនក្រោយពេលម្តាយរបស់នាង បានទទួលមរណភាពនៅកាលពីពេលថ្មីៗនេះ ។
ជាមួយគ្នានេះដែរ ក្រោយឃើញតារាសម្តែង សឿ សុធារ៉ា កំពុងតែមានជំងឺប្រចាំកាយបែបនេះ ដោយក្តីអាណិតស្រឡាញ់ មានម្ចាស់គ្លីនិកកែសម្ផស្ស មួយកន្លែង ដែលគាត់មានឈ្មោះថា អ្នកគ្រូ កេត បានប្រកាសជួយដល់ តារាសម្តែង សឿ សុធារ៉ា តាមរយៈការជូន ទៅព្យាបាលនៅប្រទេស វៀតណាម និងរ៉ាប់រងរាល់ការចំណាយទាំងអស់ទៀតផង ។
យ៉ាងណាមិញបន្ទាប់ពីបានឃើញ អ្នកគ្រូ គេត ប្រកាសបែបនេះ ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ តារាសម្តែង សឿ សុធារ៉ា មានការសប្បាយចិត្តជាពន់ពេក ព្រោះថាស្ថានភាពរបស់ សឿ សុធារ៉ា បច្ចុប្បន្ន ពិតជាគួរឲ្យអាណិតខ្លាំងណាស់ គ្រួសារក៏បែកបាក់ ខ្លួនមានជំងឺប្រចាំកាយ ថែមទាំងមានកូននៅក្នុងបន្ទុកទៀត និងមិនមានផ្ទះសម្បែងរស់នៅនោះទេ សព្វថ្ងៃអ្នកនាង កុំពុងតែស្នាក់នៅក្នុងវត្តមួយកន្លែងផងដែរ ៕


















