ជាការពិតណាស់ ពេលនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពាក់ព័ន្ធនិងរឿងរបស់ លោក សុវណ្ណរិទ្ធី ដែលជាអ្នកសារព័តមានដ៏ល្បីឈ្មោះម្នាក់ បានមានរឿងតឹងសសៃករ ដាក់បុរសម្នាក់ទៀតដែលជាប្រជាពលរដ្ឋរត់ទៅជួយលើកម៉ូតូស្ត្រីម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ។
យ៉ាងណាមិញតាមរយៈកាយវិការ និងពាក្យសម្តីរបស់លោក សុវណ្ណរិទ្ធី នៅក្នុងវិដេអូមួយឃ្លីបនោះ ត្រូវបានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងមានការរិះគន់យ៉ាងខ្លាំងផងដែរ ។
ជាមួយគ្នានេះដែរអ្វីដែលកាន់តែមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ បន្ទាប់ពីបានស្តាប់នូវពាក្យសម្តីរបស់លោក សុវណ្ណ រិទ្ធី នៅក្នុងវិដេអូមួយឃ្លីបនេះចប់ ធ្វើឲ្យលោកជំទាវ ឧកញ៉ា នឹម វណ្ណះ ដែលជាកូនស្រីបង្កើតរបស់លោក ជំទាវ ហ៊ុន សុីណាត បានបង្ហាញប្រត្តិកម្មខ្លាំងៗដូច្នេះថា ៖ សូមលោកពូ Kanharith Khieu រដ្ឋមន្រ្តីក្រសួងពត៌មានមានចំណាត់ការលើបុគ្គលនេះ សូមសមត្ថកិច្ច ជាពិសេសតំណាងអយ្យការគួរមានចំណាត់ការលើក្រុមសារពត៌មានប្រភេទនេះ ជាពិសេសបុគ្គលនេះតែម្តង ដែលតែងតែអាងខ្លួនជាអ្នកសារពត៌មាន ថតគេដោយគ្មានការអនុញ្ញាត គំរាមកំហែងមហាជន ហើយតាំងខ្លួនជាអ្នកចេះធ្វើបុណ្យតែម្នាក់ឯង។ គោរពរាយការណ៍ជូនឯកឧត្តមពូ ច្រឹង ខ្មៅ »។
លោកជំទាវបានបន្តទៀតថា ៖ កាមេរ៉ាតាមផ្លូវមាន អាចខាមើលបាន សាក្សីក៏មានច្រើន ដឹងហើយថាគាត់ត្រឹមតែជួយលើកអ្នករបួសប៉ុណ្ណោះ គួរណាកុំនៅគំរាមកំហែងអ្នកជួយបន្តទៀត។
បងយល់ តែការនិយាយរបស់គាត់ខុសច្បាប់និងលើសហើយអូន។ ក្នុងនាមជាអ្នកសារពត៌មានគាត់បានត្រឹមយកពត៌មាន មិនអាចសំឡុតគំរាម រឺមានសិទ្ធលើបុគ្គលសាធារណៈណាម្នាក់បានឡើយអូន។
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖