តារាចម្រៀងផ្នែកបុរាណ អ្នកនាង ផន សុផារី កាន់តែមានសុភមង្គលខ្លាំងជាមួយនឹងគ្រួសារ ក្រោយនាងបានសម្រេចចិត្តរៀបការជាមួយនឹងគ្នា តែបើនិយាយពីរឿងរកស៊ីវិញ ក៏កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះ ប្រិយមិត្តប្រាកដជាបានដឹងហើយពីជីវិតរស់នៅរបស់នាងប្រចាំថ្ងៃ ថាតារាស្រីរូបនេះបានប្រើបប្រាស់ជីវិត យ៉ាងហាយសូរ មិនចាញ់តារាដទៃ មានឡានទំនើបជិះជាច្រើន មានទ្រនំរស់នៅយ៉ាងធំស្កឹមស្កៃ ទាំងនេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់នាងជាប្រចាំ មិនថាយប់ ឬថ្ងៃនោះទេ។
យ៉ាងណាមិញ ទោះបីជាប្រើប្រាស់ជីវិតយ៉ាងសម្បូរបែបយ៉ាងនេះក្តី តែធាតុពិត គឺតារាស្រីរូបនេះធ្លាប់ទទួលបាននូវពាក្យមើលងាយជាច្រើន តាមរយៈមនុស្សនៅជុំវិញខ្លួន ដូច្នោះហើយទើបធ្វើឲ្យនាង មានការតស៊ូខ្លាំងនៅក្នុងការរកប្រាក់ តាមការលក់របស់របរតាមហ្វេសប៊៊ក រហូតទទួលបានជោគជ័យយ៉ាងនេះ។
គួរបញ្ជាក់ផងដែរថា នៅកាលពីកន្លងទៅតារាកំប្លែង ផន សុផារី ធ្លាប់បានទម្លាយបែបនេះថា ប្តីប្រពន្ធរបស់អ្នកទាំងពីត្រូវបានគ្រូទាយ និយាយថា ឆ្នាំដូចគ្នា គ្រូទាយថាមិនល្អ មិនជួបគ្នាទេ មិនបានរៀបការទេ តែយើងនៅតែតស៊ូរហូតដល់ថ្ងៃការ
ការរួចគេទាយថាប្រាកដជាបែកគ្នាមិនខាន តែយើងនៅតែនៅជាមួយគ្នាបានរហូតដល់បានកូន ១ គេទាយទៀតថា កូន1ហើយប្រាកដជាបែកគ្នា តែមានឯណា ឥលូវកូន ២ បាត់
ហោរា !!! មិនមែនមិនជឿទេ ប៉ុន្តែបើនៅមានដង្ហើមដក មានភាពស្មោះត្រង់ អត់ធ្មត់ សង្កត់ចិត្ត យោគយល់ អាធ្យាស្រ័យ យល់ពីគ្នា បើកចិត្តឱ្យទូលាយឱ្យគ្នា ធ្វើអ្វីដែលសប្បាយចិត្ត (ដែលមិនមែនជាកំហុស) នោះប្រាកដជាអាចយកឈ្នះពាក្យទំនាយទាំងនោះបាន»៕
ក្រោយរៀបការរួច ចំណងអាពាហ៍ពិពាហ៍របស់ ផន សុផារី និង លោក សុង សុវណ្ណារ៉ា គឺទទួលបានសុភមង្គលយ៉ាងខ្លាំង ហើយពេលនេះពួកគេក៏ទទួលបានកូនស្រី ២ នាក់ហើយ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ គេបានឃើញ តារាស្រីរូបនេះបានបង្ហាញផ្ទះថ្មីមួយទៀតយ៉ាងធំសម្បើមរបស់ខ្លួន ដែលកំពុងតែស្ថិតក្នុងដំណើរការសាងសង់ ផងដែរ ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖