ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ អាចារ្យធំ នគររាជ បានបង្ហោះសារដាក់ សុវណ្ណ រិទ្ធី យ៉ាងដូច្នោះថា “ប្រសាសន៍សម្ដេចពុក៖ ល្មមបញ្ចប់ចុះរឿងអ្នកសារព័ត៌មាននៅស្ពានជ្រោយចង្វារ អ្នកសាងកំហុសដែលដឹងកំហុសព្រមទទួលខុស ឱ្យសញ្ញាថាជាសត្វដែលភ្ញាក់សតិ។ បេីវាខុសរិះគន់វាចុះ តែកុំខំជាន់ថែម ទុកឱកាសឱ្យវាកសាងគុណសម្បត្តិលុបលាងទោសផងណា ព្រោះវាបានធ្វេីល្អច្រេីនហេីយដែរណែនាំទៅ វាក៏ជាឈាមដែលរស់ក្រោមម្លប់សន្តិភាពដូចយេីងដែរ។ រឿងមនុស្សប្រៀបដូចដានកង់រទេះ ម្ដងគេ ម្ដងយេីង ស្នាមសេីចរបស់អ្នកនៅថ្ងៃនេះ វាមិនស្ថិតថេរដល់ថ្ងៃអនាគតទេ”។
គួរបញ្ជាក់ផងដែរថា រឿងរ៉ាវ តឹងសរសៃក រវាងអ្នកសារព័ត៍មាន ជាមួយនិងប្រជាពលរដ្ឋនេះ ដំបូងគឺបានកើតឡើងដោយសារតែមាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ក្រោយឃើញបែបនេះមានបងប្រុសម្នាក់គាត់បានរត់ទៅជួយលើកម៉ូតូជនរងគ្រោះដែលបានដួល ក្រោយមក លោក សុវណ្ណរិទ្ធី ក៏បានចូលទៅប្រាប់បងប្រុសម្នាក់នោះថា កុំឲ្យលើកម៉ូតូនេះអី ព្រោះត្រូវរងចាំការវាស់វែងរបស់សមត្ថកិច្ចសិន ក្រោយឃើញលោក សុវណ្ណរិទ្ធ ប្រាប់បែបនេះ បងប្រុសដែលជាប្រជាពលរដ្ឋបានលើកដៃសំពះសូមទោស ព្រោះគាត់មិនបានដឹង ប៉ុន្តែដោយសារតែពេលនោះ លោក សុវណ្ណរិទ្ធី មានចិត្តរាងក្តៅបន្តិច ក៏កើតជាជម្លោះពាក្យសម្តី ឈានដល់ការតឹងសរសៃករ ដាក់គ្នាតែម្តងទៅ៕







