ជាការពិតណាស់ កម្លោះតូច លីម តិចម៉េង បានធ្វើឱ្យកម្មវិធី Cambodian Idol រដូវកាលទី៤នេះបំបែកកំណត់ត្រាថ្មីសម្រាប់កម្មវិធីប្រឡងចម្រៀងនៅកម្ពុជា ដោយមានអ្នកគាំទ្រចូលទស្សនាការ Live ផ្ទាល់នៅលើហ្វេសប៊ុករហូតដល់ទៅជាងកន្លះលាននាក់ ដែលនេះមិនធ្លាប់កើតមានពីមុនមកឡើយ។ អ្នកគាំទ្រកំឡោះតូច ជាច្រើននាក់បានស្រែកហ៊ោ លើកទឹកចិត្ត ឱ្យបេក្ខជនរូបនេះយ៉ាងខ្លាំង ថែមមានបាច់ផ្កាជាច្រើនបាច់បាននាំមកនូវក្ដីសង្ឃឹមជូនបេក្ខជនរូបនេះផងដែរ។
ទន្ទឹមនឹងភាពជោគជ័យ ដែលនាំឱ្យបេក្ខជនរូបនេះទទួលបាននូវសន្ទុះនៃការគាំទ្រខ្លាំងដូច្នេះ ក្នុងនោះក៏មានសំណួរមួយចំនួនចោទសួរថា តើ «លីម តិចម៉េង» មានចំណុចពិសេសអ្វីខ្លះ ដែលអាចអន្ទងយកដួងចិត្តមហាជនទូទាំងប្រទេស ដោយគ្រាន់តែបង្ហាញវត្តមានចូលរួមប្រឡងមិនដល់១ឆ្នាំផងនោះ? ដូច្នេះយើងនឹងមកដឹងនូវលក្ខណៈពិសេសធំៗចំនួន ៤ ដែលធ្វើឱ្យបេក្ខជនមកពីខេត្តកំពង់ចាមរូបនេះ ផ្ទុះការគាំទ្រខ្លាំងស្ទើរនឹកស្មានមិនដល់ រហូតអាចជាប់ជាម្ចាស់ពានប្រចាំរដូវកាលទី៤ ៖
១. ទឹកដមសំឡេង៖
២. អត្តចរិត៖
៣. ការផ្តល់តម្លៃចំពោះមនុស្សជុំវិញខ្លួន៖
៤. មនសិការ និងការដឹងគុណ៖
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖