មនុស្សស្រីភាគច្រើនត្រូវបានទាក់ទាញដោយមនុស្សប្រុសដែលមានរូបសម្បត្តិស្អាត យ៉ាងណាក្ដីភាគរយតិចតួចដែលពួកគេមានសុភមង្គលយូរអង្វែង។ បើនិយាយពីស្នេហាយើងឃើញថាសង្គមបច្ចុប្បន្នភាគច្រើនគឺគេមើលលុយជាធំ ជាពិសេសមនុស្សស្រីដែលមាន រូបសម្រស់ស្រស់ស្អាតគឺតែងតែមើលលើបុរសដែលមានលុយឡានទំនើប និងសង្ហាបាននាងព្រមយកធ្វើសង្សាហើយបើមនុស្សប្រុសមុខអាក្រក់ហើយគ្មានលុយទៀតនោះ ច្បាស់ណាស់មនុស្សស្រីគឺមិនយកភ្នែកមើលនោះទេ។
តែនេះផ្ទុយស្រលះតែម្តង ដោយសារថ្មីៗនេះ យើងសង្គេតឃើញថា មាននារីដ៏ស្រស់ស្អាតម្នាក់ បានលង់ស្រលាញ់មនុស្សប្រុសដែលមានរូបរាងមិនសង្ហារ តែបើចិត្តរបស់គាត់វិញ ប្រហែលជាស្អាតហើយ ទើបធ្វើនារីម្នាក់នេះ ដាក់ចិត្តស្រលាញ់គាត់ចេញបេះដូង។ នេះជាការរៀបរាប់របស់ខាងក្រោម៖
ទោះបងមិនសង្ហាតែអូននឹងធ្វើឲ្យអ្នកផ្សេងដែលសង្ហាជាងបង ព្រមទាំងមនុស្សគ្រប់គ្នាមកច្រណែនជាមួយបង ដែលបងមានអូន ( caption នឹងDā Nyអ្នកប្រាប់) អរគុណដែលគ្រប់ភាពជោគជ័យរបស់ខ្ញុំតែងតែមានវត្តមានអ្នកជានិច្ចបន្ទាប់ពីគ្រួសារខ្ញុំសម្រស់តែងតែប្រែប្រួល តែការស្រលាញ់ ការព្រួយបារម្ភរបស់គាត់មិនដែលប្រែប្រួលឡើយ អរគុណដល់បងឆោម ម៉េងឈាវនិង Kheng Dyna ដែលបានថតរូបស្អាតៗឱ្យ វគ្គទី២ ចុងក្រោយហើយ៕













