ជាក់ថាប្រិយមិត្តលោកៗស្រីអ្នកនាង កញ្ញាជាទីមេត្រី ដែលនិយមតាមដានវិស័យគុនខ្មែរ ពិតជាបានស្គាល់រួចមកហើយពី កីឡាករ ទូច ដេវិត ត្រូវបានគេចាត់ទុកថាជា កីឡាករម្នាក់ដែលកំពុងតែឡើងកូដខ្លាំងគួរសមនៅក្នុងចំណោមកីឡាករល្អៗជាច្រើនទៅនៅក្នុងប្រទេសកម្ពុជា ។
ដោយឡែកបើយើងងាកមកមើលប្អូនស្រីរបស់កីឡាករ ទូច ដេវិត វិញក៏មិនណយដែរ ថ្វីត្បិតខ្លួនជាស្រីប៉ុន្តែប្អូនស្រីរបស់ ទូច ដេវិត កញ្ញា ទូច ចាន់វត្តី ក៏មានចិត្តស្រឡាញ់កីឡាឈឺសាច់ដូចបងប្រុសរបស់គេដែរនេះគឺជារឿងមួយដ៏គួរឲ្យសរសើរខ្លាំងណាស់ទៅ កាន់កីឡាការិនី កញ្ញា ទូច ចាន់វត្តី និងកីឡាការិនីជាច្រើនរូបទៀតដែលចូលចិត្តវិស័យកីឡាដាល់គុណខ្មែររបស់យើង ។
យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅកាលពីពេលថ្មីៗនេះគេបានឃើញ កីឡាការិនី កញ្ញា ទូច ចាន់វត្តី បានឡើងប្រគួតជានិងកីឡាការិនីថៃ និងដណ្តើមបានជ័យជន្នះ ទទួលបាន ឱកាស ឡើងវគ្គផ្ដាច់ព្រ័ត្រម៉ារ៉ាតុន លើសង្វៀនថៃ
Lumpinee ។
ទន្ទឹមនិងនេះជ័យជន្នះមួយនេះដែរគេបានឃើញ កីឡារិនីខ្មែរ កញ្ញា ទូច ចាន់វត្តី មានស្នាម របួសបែកដ៏ធំមួយនៅក្រោមភ្នែក ដែលធ្វើឲ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថា ថ្ងៃប្រគួតវគ្គ ផ្ដាច់ ព្រ័ត្រ ក៏ ជិតចូលមកដល់ដែរហើយ ណាមួយខ្លាចរបួសមិនជាទាំងស្រុង ធ្វើឲ្យកញ្ញា ទូច ចាន់វត្តី មានបញ្ហានៅក្នុងការប្រគួតផងដែរ ។
តាមរយៈការតស៊ូ និងលះបង់សម្រស់ដើម្បីគុណរបស់ កីឡារិនី កញ្ញា ទូច ចាន់វត្តី បានធ្វើឲ្យមហាជនជាច្រើនពិតជាមានការស្ងើចសរសើរខ្លាំងណាស់ យើងអាចនិយាយបានថា នេះជាការលះបង់ដ៏ធំធេងរបស់ស្រ្តី ខ្មែរ៕










