ភ្នំពេញ ៖ ស្ដ្រី ម្នាក់ ដែល គេ ស្គាល់ឈ្មោះ ហ្គិ ច ជា កុងស៊ី ( ទទួល ប ញ្ជាំ ) ក្នុង នៅកាស៊ី ណូ ណាហ្គា ល វើ ល ទី ១ ត្រូវបាន ជន មិន ស្គាល់មុខ អា ក និង ចាក់ សម្លាប់ ជាច្រើន កាំបិត ស្លាប់ ភ្លាមៗ នៅក្នុង បន្ទប់ទឹក ជាន់ ទី ១ ដោយ ប្លន់ យក ទ្រព្យសម្បត្តិ ប្រមាណ ជាង ៦០ ម៉ឺន ដុល្លារ កាលពី វេលា ម៉ោងជាង ១០ យប់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ស្ថិតក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
ស្ត្រីរងគ្រោះ រូបនេះ ត្រូវ បាន គេ ស្គាល់ថា មាន ឈ្មោះ អ៉ឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ មានមុខរបរជាអ្នកទទួលបញ្ចាំ និងមាន កូន ចំនួន ៣នាក់ ។ ក្រោយ ពី សមត្ថកិច្ច ជំនាញ បានធ្វើ កោសល្យវិច័យ រួច ក៏បាន ប្រគល់ ស.ព ជូនដល់ ក្រុម គ្រួសារ ដេីម្បី យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។
យ៉ាងណាមិញ អ្វីដែលកាន់តែគួឲ្យសង្វេគចិត្តនោះគឺនៅ កាលពី ព្រឹក ថ្ងៃ ទី ២៩ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅនេះ តាម រយៈ គណនី ហ្វេសប៊ុក មួយដែលមានឈ្មោះ អ្នក គ្រូ ឆុង ស្រីណែត បាន ធ្វេី ការ Live វីដេអូ ជាសកម្មភាព វិញ្ញាណក្ខន្ធ ជន រងគ្រោះ ខាងលើ បាន ចូល សណ្ឋិត កូនស្រី របស់ខ្លួន នឹងបាន បង្ហាញ នូវ កាយ វិការ ខឹងសម្បារ យ៉ាង ខ្លាំង ចំពោះ ឃាត ក ដែល សម្លាប់រូបខ្លួន និងកាយវិការ នឹករលឹក ដល់ គ្រួសារ ព្រមទាំង ផ្តាំផ្ញេី ទៅកាន់ អតីត ស្វាមី មេីលថែកូនៗ ឲ្យ បានល្អ ជំនួស នាងផង ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖