បុរសនារី២នាក់ជាបុគ្គលិកហាង”កន្លែងថ្មី”បានស្លា-ប់ និងម្នាក់ទៀតរបួសរលាកខ្លួនប្រាណធ្ងន់ធ្ងរ ក្នុងករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋរាលដាលឆេះហាងកន្លែងថ្មី ស្ថិតនៅផ្លូវ១៣៨ កែងផ្លូវ២២៥ ក្រោយសណ្ឋាគារឡឺប្រេស៊ីដង់ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ភ្លាុមៗគេឃេីញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍បាញ់ពន្លត់ ដោយឃេីញមានបុរសស្ត្រី២នាក់រងរបួសរលាកពេញខ្លួនប្រាណធ្ង.ន់ធ្ងរ ត្រូវបានជួយសង្គ្រោះចេញមកក្រៅ
ភ្លាមៗសមត្ថកិច្ចខណ្ឌទួលគោក ហៅរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ជាអកុសលអ្នករបួសម្នាក់បានស្លាប់នៅឯ មន្ទីរ ពេ ទ្យ (ស្លាប់៣នាក់ ប្រុស២នាក់ម្នាក់ស្រីម្នាក់) ។ ហេតុការណ៍អគ្គិភ័យនេះកេីតឡេីងនៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ.... ។ អ្នកស្លា-ប់និងរបួសជាបុគ្គលិកហាងកន្លែងថ្មីដែលកំពុងសម្រាកល ង់ លក់ក្នុងដំណេក បន្ទាប់ពីពួកគាត់ធ្វេីការពេ លយប់ នេះជាដំណឹងបឋមដែលក្រុមការងារ ទទួលបានបឋម សូមរងចាំដំណឹងបន្ថែម ។
ជនរងគ្រោះទីមួយមានឈ្មោះថា ១-ឈ្មោះកែម កូលីន ភេទប្រុស អាយុ៤២ ឆ្នាំមុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២-ឈ្មោះធឹម ផល ភេទស្រី អាយុ២៨ឆ្នាំមុខរបរជាអ្នករត់តុ មានស្រុកកំណើត នៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ បានស្លា.ប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំនែកម្នាក់ទៀតទើបតែស្លាប់ព្រឹកមិញនេះ ឈ្មោះសេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖





