ប្រិយមិត្តលោកៗស្រីអ្នកនាង កញ្ញា ជាទីមេត្រី ដូចប្រិយមិត្តបានជ្រាបមកហើយ កាលពីពេលថ្មីៗគឺផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម រឿងឪពុកម្តាយបានមកទទួលសញ្ញាបត្រជំនួសកូនប្រុសរបស់ខ្លួន ដែលបានទទួមរណភាពមុនថ្ងៃទទួលសញ្ញាបត្រ ដែលធ្វើឲ្យនិស្សិត លោកគ្រូ អ្នកគ្រូ បានសម្រក់ទឹកភ្នែកស្ទើតែគ្រប់គ្នា។
យោងតាមគណនីហ្វេសបុកឈ្មោះ Sam Ath Houy បានបង្ហោះអោយដឹងថា «ទប់ទឹកភ្នែកមិនបានទេឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូន អនិច្ចាសង្ខារមិនទៀង អ្នកមានគុណទាំងទ្វេតស៊ូអោយកូនបានរៀនចប់ដោយជោគជ័យ ប៉ុន្តែ មច្ចុរាជបានមកយកជីវិតកូនមុនថ្ងៃទទួលសញ្ញាបត្រ ទុកអោយឪពុកម្តាយទួញយំស្រណោះកូនពន់ពេក។ ទំនួញម្តាយ៖ កូនអើយ ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ! ថ្ងៃចន្ទទី៣០ខែមករាឆ្នាំ២០២៣ នៅសាកលវិទ្យាល័យស្វាយរៀង»។
និសិ្សតដែលស្លា.ប់មានឈ្មោះ ឆាន សន្ធា គឺជាយុវជនស្ម័គ្រចិត្តអង្គរសង្រាន្តឈរជើងនៅគោលដៅលានជល់ដំរី និងជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ ១ថ្នាក់គណិតវិទ្យា។ ចំពោះមូលហេតុដែលស្លា.ប់ គឺដោយសារ ឆ.ក់ខ្សែភ្លើ.ង ខណៈពេលទំនេរពីការរៀន ក៏ជួយធ្វើសំណង់ឪពុក។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖