ភ្នំពេញ ៖ លោកៗស្រីអ្នកនាងកញ្ញា ជាទីមេត្រី ដូចដែលប្រិយមិត្តបានជ្រាបហើយថា នៅកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ គណនេយ្យហ្វេសបុកឈ្មោះ Chan Sour ដែលគេស្គាល់ថា ជាស្វាមី សពជនរងគ្រោះឈ្មោះ អុឹង ជុងហ្គិច ដែលគេសម្លាប់នៅក្នុងបន្ទប់ទឹកស្រី ជាន់ទី១ នៅក្នុងអគាកាសុីណូ ណាហ្គាវើល ១ បានបង្ហោះសារបង្ហាញការឈឺចាប់ និងបង្ហាញ រូបថតជនដៃដល់ផងដែរ ។
នេះបើយោងតាមការបង្ហោះរបស់លោក ចាន់ សួរ ដែលជាស្វាមីបានរៀបរាប់ដូច្នេះថា « នេះជាលេីកទី១ហេីយជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ ពេលនេះសមត្ថិកិច្ចក៏បានខំដុតដៃដុតជេីងដែរដេីម្បីតាមចាប់ឃាតករមកផ្ដន្ទាទោស តាមច្បាប់ដែរ ដោយឡែកខ្ញុំសុំបងប្អូនប្រជាជនយេីង បេីសិនបានឃេីញឃាតករ ក្នុងរូបនេះសូមជួយផ្ដល់ពត៌មានដល់សមត្ថកិច្ច ដែលនៅជិតបំផុត ឬផ្ដល់ពត៌មាន មកដល់ខ្ញុំតាមរយៈលេខទូរស័ព្ទ 070666777 ខ្ញុំនឹងជូនសារគុណ នៅពេលចាប់បានជននេះ មកទទួលទោសតាមច្បាប់។ សូមអូនទៅកាន់សុខគតិភពចុះ កាងារដែលសេសសល់ ទុកអោយសមត្ថិកិច្ច និងច្បាប់ដោះស្រាយចុះ សូមព្រលឹងអូនកុំ នៅវិលវ៉ុលទៀតអី! ខ្ញុំសូមអរគុណថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ និងជំរុញស្មារតីកងកំលាំង ក្នុងការស្វែងរកយុត្តិធម៌ អោយគ្រួសារខ្ញុំ » ។
យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែសង្វេគចិត្តខ្លាំងជាងនេះគឺនៅកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ត្រូវនិងថ្ងៃខួបកំណើតរបស់ អ្នកនាង អុឹង ជុងហ្គិច គេបានឃើញលោក ចាន់ សួរ ដែលជាស្វាមី បានទិញនំខេក រួចយកមកដាក់នៅមុខរូបថតប្រពន្ធ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងបានពោលពាក្យយ៉ាងកំសត់ដូច្នេះថា ៖
ថ្ងៃនេះជាថ្ងៃខួបអូន បងគ្មានក្ដីក្លាហានទទួលការពិតនោះទេ! ពេលនេះមានតែផ្សែងធូប និងបងជាមួយនំខេកសម្រាប់ពួកយើង តែដោយឡែកមានតែបងអង្គុយនិយាយតែម្នាក់ឯងគ្មានសំលេងឆ្លើយឆ្លងដូចមុនទៀតទេ ពេលនេះសូម្បីតែនំខេកក៏មិនអាចផ្លុំជុំគ្នាដែរ អោយតែឃើញមុខគ្នាគឺសោកសៅទប់ស្រក់ទឹកភ្នែកមិនបាន! ហេតុអីពេលនោះមិនមែនជាបងវិញ? បងសុខចិត្តទទួលគ្រប់បែបយ៉ាងជំនួសអូនមិនរុញរាទេ ប្រជាពលរដ្ឋខ្មែរយេីងចាំជួយអូនច្រេីនណាស់ គេចង់ឃេីញចង់មេីលសមត្ថិកិច្ចចាប់ជនល្មេីសផ្ដទ្ទាទោសតាមច្បាប់»។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖