ត្រឹមទឹក១ ព្រំ សំណាង បានផ្តួលកីឡាករអង់គ្លេស ថូម៉ាស់ ខាផេនថឺ ឱ្យសន្លប់ និងមិនអាចបន្តការប្រកួតបាន ក្រោយរងជង្គង់ឆ្វេងពីកីឡាករកម្ពុជា ព្រំ សំណាង ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់ Thai Fight នៅប្រទេសថៃ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
គួបញ្ជាក់បន្ថែមថា ការទទួលបានជ័យជម្នះរបស់កីឡាករកម្ពុជា ព្រំ សំណាង គឺជាលើកទី១ សម្រាប់ខ្លួន និងជាលើកទី៣ សម្រាប់កីឡាករកម្ពុជាដែលវាយរុំអំបោះឆៅ លើសង្វៀន Thai Fight។
មុនទៅប្រកួត នៅម្តាយ ព្រំ សំណាង ក៏បានលើកទឹកចិត្តកូន និងក្រោបគោរពសំពះបាតជើងម្ដាយ ខណៈចេញដំណើរទៅប្រកួតនៅ ថៃហ្វត៍លើកដំបូង៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖





