ថ្មីៗនេះនៅលើបណ្តាញសង្គមសព្វថ្ងៃមហាជនជាច្រើនបានសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្កើតមាតិកាប្លែកៗផ្សេងៗពីគ្នាជាច្រើន ដើម្បីទាមទារប្រជាប្រិយភាព និង ភាពល្បីល្បាញសម្រាប់ខ្លួន តែយ៉ាងណាក្នុងនោះគេឃើញមានមួយចំនួនតូចបានបង្កើតមាតិកាមកជាមួយភាពជ្រុលជ្រួស ធ្វើលើសលួសហួសព្រំដែនក្រមសីលធម៌ ទាំងកាយ វាចា និង ចិត្ត ដែលបង្កជាការវិភាគវែកញែកពេញបណ្តាញសង្គម ក្រោមរូបភាពចង់បានភាពល្បីឆាប់។
បើយើងក្រលេកមកមើល ឆម ស្រីផាច ពិតជាអ្នកធ្វើវិដេអូដ៏មានភាពថ្លៃថ្នូរម្នាក់ នៅក្នុងបណ្តាញសង្គម ជាមួយនិងសម្លេងដ៏មានប្រជាប្រ័យភាពនៅខេត្តបន្ទាយមានជ័យ សម្លេងរដឺន ដ៏គូរឲ្យទាក់ទាញ។
យ៉ាងណាមិញ យោងតាមការសំភាសន៍ ឆម ស្រីផាច បានឲ្យដឹងថា នាងមានបងប្អូនចំនួន៣នាក់ នាងជាកូនទី២ និងមានបងប្អូនភ្លោះជាមួយប្អូនពៅគឺជាប្រុសផងដែរ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖