ស្ងាត់ៗ! សួស វីហ្សា ប្រកាសចែកផ្លូវគ្នាហើយ ខណៈដែលហ្វេនៗមួយចំនួនថាគ្រាន់តែជាការសម្តែង...​(មានវីដេអូ)
សីហា
-

គេនៅចាំបានថា កញ្ញាសួស វីហ្សា បានដឹកដៃលោកថមមី ជាគូស្នេហ៏ចូលរោងការនៅកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីអ្នកទាំងពីរនេះបានបានសាងស្នេហ៏ស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។

ក្នុងពិធីមង្គលការរបស់កញ្ញាសួស វីហ្សា នៅពេលនោះគេសង្កេតឃើញថាមានការចូលរួមពីសំណាក់សាច់ញាតិទាំងសងខាង រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលញ៉ាំងឲ្យពិធីមង្គលការនេះកាន់តែមានភាពអធិកអធម ។

បន្ទាប់ពីរៀបការអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ្នកទាំងពីទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ រាល់ថ្ងៃគេសង្គេតឃើញថា ប្តីប្រពន្ធរបស់តារាចម្រៀង សួស វីហ្សា ជាមួយនិងលោក ថមមី គឺខំរកសុីស្រុះគ្នាណាស់ ដូច្នេះហើយទើបធ្វើឲ្យជីវិគ្រួសារ របស់អ្នកទាំងពីរស់នៅមានក្តីសុខ និងមានទ្រព្យសម្បត្តិច្រើន រួមទាំងមានប្រភពចំណូល គ្រប់ច្រកផងដែរ ។

ដោយឡែកនៅកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកនាង សួស វីហ្សា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះតែនាងបានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គម ដោយបង្ហាញពីការ បែកបាក់ ដែរមានខ្លឹមសារដូច្នេះថា ៖« អស់និស្សយ័និងគ្នាហេីយ ដេីរផ្លូវរៀងខ្លួនចុះ » ។

ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖