ជាការពិតណាស់ កញ្ញា លីវ ជីលី គឺជាបវរកញ្ញាខ្មែរ Miss Grand Cambodia 2020 មួយរូបដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងប្រទេសកម្ពុជា ជីលី គឺជាតារាស្រីម្នាក់ដែរពោពេញទៅដោយទេពកោសល្យ និងសតម្ថភាពដ៏សម្បូរបែបហើយជាពិសេសនោះគឺ មានទាំងរូបសម្ផស្ស ស្រស់ស្អាតទៀតផង ។
ដោយឡែកនៅកាលពីពេលថ្មីៗនេះ ជីលី បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹកនៅលើបណ្តាញសង្គម តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ គេសង្គេតឃើញថា ជីលី បានតែងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងឈុតមួយដែលមានពណ៍ខៀវ មិនត្រឹមតែប៉ុណ្ណោះថែមទាំងអមមកជាមួយនិងគ្រឿងអលង្ការដែលភ្លឺចែងចាំងទៀតផង ដូច្នេះហើយទើបធ្វើឲ្យសម្រស់របស់តារាស្រីរូបនេះកាន់តែស្អាតថែមមួយកម្រិតទៀត នៅក្នុងឈុតមួយនេះ ៕
សូមទស្សនារូបភាពខាងក្រោម ៖








