ក្រោយពីពន្លកចេញពីថ្នាល «នាថការិនិរបាំ» ក្នុងសាលារបាំវិចិត្រសិល្បៈបានក្លាយតារាសម្តែងជួរមុខក្នុងប្រទេសកម្ពុជា កញ្ញា នី មុនីនាថ ត្រូវបានអ្នកគាំទ្រចាត់ទុកជា «តារាទឹកភ្នែក» មួយដួងដែលពិបាករកអ្នកមានទេពកោសល្យ ដូចបានឡើយ។
ដោយឡែកកាលពីពេលថ្មីៗនេះ ក្រោយឃើញតារាចម្រៀង ទេព បូព្រឹក្ស សម្រាលបានកូនប្រុសដោយជោគជ័យស្រាប់តែ កញ្ញា នី មុនីនាថ បង្ហោះសារជូនពរដូច្នេះថា ៖« អ៊ុំសូមចូលរួមអបអរសាទសំរាប់ការឃើញពិភពលោកដ៏ស្រស់ស្រាយ និងសូមជូនអោយម៉ាក់ៗ និង បេប៊ី មានសុខភាពល្អ ក្រុមគ្រួសារមានក្តីសុខបំផុតណា» ៕












