ជឿជាក់ថា បងប្អូនភាគច្រើន នៅចាំតារាកំប្លែង នាយក្តឹប ដែលរូបលោក ធ្លាប់បានសម្តែងក្នុងឈុតឆាកកំប្លែងខ្លីៗ ក្នុងស្ថានីយទូរទស្សន៍បាយ័ន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បាត់ស្រមោលរូបលោកតែម្តងដោយសារតែលោកបានធ្លាក់ខ្លួនឈឺដេកមួយកន្លែងធ្វើអ្វីលែងបាន ។





គួររំលឹកផងដេរថា អ្វីដែលកាន់តែអាណិតនោះ គឺកូនប្រុសដែលធ្លាប់តែជាជំហរគ្រួសារ បានទទួលមរណៈ ភាពចោលក្រុមគ្រួសារទៅ ដោយសារជួបគ្រោះថ្នា ក់ចរា ចរណ៍ ហើយធ្វើឲ្យគ្រួសាររបស់តារាកំប្លែង នាយ ក្តឹប ត្រូវជា ប់បំណុ លជំពាក់គេជុំទិស ដែលធ្វើឲ្លោកត្រូវសម្រេចចិត្ត លក់ផ្ទះសម្បែងជាបន្ទាន់ដើម្បីយកលុយដោះបំណុលគេផងដែរ ។
យ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យអាណិតខ្លាំងនោះគឺនាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរ កូនស្រីនាយ ក្តឹប បានបង្ហោះពីស្ថានភាពរបស់ ឪពុកខ្លួនដោយរៀបរាប់ដូច្នេះថា ៖« ពេលនេះឪពុករបស់នាងខ្ងុំគឺលោកឪពុក ឃុន ចាន់ក្តឹប តារាកំប្លែងជេីងចាស់កំពុងតែឈឺធ្ងន់រង់ចាំតែថ្ងៃនិងពេលវេលាទេ »។



មិនយូរប៉ុន្មាន អ្វីដែលសោកស្តាយគឺបានមកដល់ យោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានសរសររៀបរាប់ថា Rip ពិតជាសោកស្តាយណាស់ តារាកំប្លែងនាយ ក្តិបបានទទួលមរណៈភាពហើយសូមលោកពូក្តឹមទៅអោយបានសុខ ជាតិក្រោយសូមអោយពូបានអាយុៈវែង៕
