ព័ត៌មានបឋម៖ ដូចដែលប្រិមយិត្តបានដឹងហើយថា ពេលនេះកំពុងតែមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើរឿង ប្រពន្ធហៅប្តីមកឲ្យ ប្រុសស្នេហ៍ចាក់សម្លាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធមនៅក្នុងទឹកដីប្រទេសដៃផងដែរ ។
នេះយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះថា ចាន់ មេសា នៅកាពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅម្សិលមិញនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ហ្វេសប៊ុកមួយនេះបានបង្ហោះនូវ ឃ្លីបវិដេអូមួយ បង្ហាញពីអំពើឃាតកម្ម ដែលមិត្តភក្តិរបស់ខ្លួនត្រូវបាន បុរសម្នាក់យកកូន កាំបិតចាក់ដោយគ្មានការញញើតដៃ បន្ទាប់ពីធ្វើសកម្មភាពរួច ឃាតករ ក៏បានដើរចេញពីកន្លែងកើតហេតុ ចំណែកឯជនរងគ្រោះវិញ ភ្លាមនោះបានខំប្រឹងស្រែកឲ្យគេហៅឡានពេទ្យមកជួយសង្គ្រោះខ្លួន ប៉ុន្តែដោយសារតែគ្មានអ្នកអើពើទើបបណ្តាលឲ្យបាត់បង់យ៉ាងអាណោចអាធម ។
យ៉ាងណាមិញពាក់ព័ន្ធនិករណីមួយនេះដែរ ត្រូវបានមហាជនជាច្រើនមានក្តីអាណិតអាសូរយ៉ាងខ្លាំង ទៅដល់ជនរងគ្រោះ នៅក្នុងនោះដែរ ហើយក៏មានប្រភពជិតស្និតបានចេញមកទម្លាយថា ជនរងគ្រោះជាមនុស្ស ស្លូតបូត សុភាពរាបសា ចូលចិត្តរាប់អានអ្នកដទៃ និងចូលចិត្តនិយាយលេងសើចច្រើន ។
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖