ដូចដែលប្រិយមិត្តបានដឹងហើយថា នៅកាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានពលករខ្មែរ មួយក្រុមបាននាំគ្នាចាក់សម្លាប់ខ្មែរគ្នាឯង នៅក្នុងទីក្រុងថេប នៃទឹកប្រទេសថៃ ។
រឿងមួយនេះកើតឡើងដោយ តែ ស្នេហាត្រីកោណ ដោយបុរសជាប្តីត្រូវបានបក្សពួករបស់ សង្សាប្រពន្ធយកកូនកាំបិតចាក់សម្លាប់ ដោយគ្មានញញើតដៃ បណ្តាលឲ្យប្តីស្លាប់យ៉ាងអាណោចអាធម នៅនិងកន្លែងកើតហេតុផងដែរ ។
យ៉ាងណាមិញ តាមរយៈកាស្លាប់របស់បុរជាប្តីបានធ្វើឲ្យមហាជនជាច្រើន បាននាំគ្នាធ្វើការ រិះគន់ និងប្រត្តិកម្មខ្លាំងៗដាក់ ស្រីល័ក្ខ ដែរជាប្រពន្ធ និងជាដើមហេតុ ដែរធ្វើឲ្យប្តីបុរសជាប្តីស្លាប់ផងដែរ ។
ក្រោយពេលបុរសជាប្តីបានស្លាប់បាត់បង់ជីវិត ពេលនេះ នារីជាប្រពន្ធរួមជាមួយនិង ជនល្មើស៣ នាក់ទៀតត្រូវបានប៉ូលិសថៃចាប់ខ្លួនបានហើយ នៅឡើយតែ បុរសឈ្មោះ សុខ វីត ដែរជាប្រុសស្នេហ៍របស់ ស្រីល័ក្ខ កំពុងតែរត់គេចខ្លួនផងដែរ ។
ដោយឡែកក្រោយពេលបុរសជាប្តីស្លាប់ឃើញថា មានមិត្តភក្តិជាច្រើនបានបង្ហោះវិដេអូចាស់ៗឡើងវិញ ក្នុងវិដេអូមួយនោះគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយបុរសជាប្តីមុនពេលបានស្លាប់បាត់បង់ជីវិតមួយសប្តាហ៍បានបាត់សត្វចិញ្ចឹមជាទីស្រឡាញ់របស់ខ្លួន រំលងបានមួយសប្តាហ៍ក្រោយមកបុរសជាម្ចាស់សត្វក៏បានបាត់ពីលោកនេះរហូតគ្មានថ្ងៃវិលត្រឡប់ ។
នៅក្នុងថ្ងៃបុណ្យម្ចាស់គេបានឃើញ សត្វឆ្កែមួយក្បាលនេះបានដេកនៅមុខរូបថតម្ចាស់ដោយមិនទៅណានោះទេ នេះបង្ហាញថាវាពិតជាស្រឡាញ់ម្ចាស់វាខ្លាំងណាស់ ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖