ដូចដែលប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានថ្ងៃចុងក្រោយមកនេះមានពុកម៉ែបងប្អូនយើងច្រើនមែនទែន កំពុងតែតាមដាន រឿងពលករខ្មែរ ចាក់សម្លាប់គ្នានៅក្នុងប្រទេសថៃ ។
រឿងមួយនេះប៉ូលិសថៃកំពុងតែធ្វើការ យ៉ាងយកចិត្តទុកដាក់តាមចាប់ឃាតកនិងបក្សពួកមកដាក់ទោសតាមច្បាប ហើយមកដល់ពេលនេះ ខាងប៉ូលិសថៃឃាត់ខ្លួនបាន បក្សពួកឃាតក ចំនួន៣នាក់ហើយ នៅម្នាក់ទៀតដែរជា សង្សារបស់ស្រី ល័ក្ខ ឈ្មោះ សុខ វីត កំពុងតែរត់គេចខ្លួន ។
យ៉ាងណាមិញការចាក់សម្លាប់គ្នានេះគឺកើតឡើងដោយសារតែ ស្នេហាត្រីកោណ រវាងបុរសជាប្តី និងប្រុសស្នេហ៍របស់ស្រីល័ក្ខ ដែរជាប្រពន្ធ ។
តាមរយៈវិដេអូដែរគេថតបានស្តែងៗនៅក្នុងហេតុការណ៍ បានធ្វើឲ្យនារីជាប្រពន្ធរងការរិះគន់ខ្លាំងពីសំណាក់មហាជន ថាក្រោយពេលប្តីត្រូវគេចាក់សម្លាប់ហើយ នាងបានរត់តាមប្រុសស្នេហ៍ មិនខ្វល់ពីប្តីដែរ កំពុងតែស្រែកហៅអោយជួយ ហៅឡានពេទ្យ មកយកខ្លួនទៅសង្គ្រោះបន្ទាន់ ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះប្លែកធ្លាយវិដេអូ មួយឃ្លីបទៀតហើយ គឺជាវិដេអូរបស់ ស្រីល័ក្ខ បានស្រែកយំឡើងទន់ជើង ស្តាយស្រណោះប្តី ដែរត្រូវបានបក្សពួក ប្រុសស្នេហ៍ចាក់សម្លាប់ បើមើលទិដ្ឋភាពជាក់ស្តែងនៅក្នុងវិដេអូនោះ ស្រីល័ក្ខយំឡើងទន់ជើង មានអ្នកជួយទប់ផង និងហុចព្រេងខ្យល់អោយហិតផង ពិតជាកំសត់ខ្លាំងណាស់ ។
បន្ទាប់ពីឃើញមហាជនរិះគន់ ស្រីល័ក្ខ ថាជាមនុស្សចិត្តដាច់ ស្រាប់តែមិត្តភក្តិរបស់ស្រីល័ក្ខម្នាក់ ដែរនៅក្នុងហេតុការណ៍នោះផ្ទាល់បានចេញមកទម្លាយថា ស្រីល័ក្ខ មិនបានរត់ចោលប្តីទេ ពេលនោះ ស្រីល័ក្ខ រត់ទៅហៅឡានពេទ្យ អោយមកជួយប្តីតើ ដូច្នេះសូមអ្នករិះគន់ ស្រីល័ក្ខ ទាំងឡាយកុំតែស្កតាមគ្នាពេក ចាំដឹងរឿងច្បាស់ចាំធ្វើការ វិនិច្ច័យ ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖