នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពាក់ព័ន្ធនិងរឿង ចិញ្ចឹម សត្វក្ងោកដូច្នេះថា ៖ ប្រសិនបើចិញ្ចឹមសត្វក្ងោក នៅក្នុងផ្ទះត្រូវបានទោសនោះ ច្បាស់ណាសម្តេចផ្ទាល់ជាអ្នកមានទោសមុនគេ បន្ទាប់មកគឺកូនប្រុសរបស់ សម្តេច គឺលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន តូ ។
ការមានប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ពាក់ព័ន្ធនិងរឿង សត្វក្ងោកនេះគឺ ធ្វើឡើងបន្ទាប់ពីមានរឿងរ៉ាវ ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាសម្ដេចក៏ជាអ្នកដែលចិញ្ចឹមសត្វក្ងោកនេះដូចគ្នា ។
សូមរំលឹកផងដែរថា នៅកាលពីថ្ងៃទី ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងអោយយកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះ ។
បន្ទាប់មកសម្តេចបានស្នើឲ្យកែប្រែច្បាប់ ឬលុបខ្លឹមសារ ដែលហាមឃាត់ពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ និងលើកទឹកចិត្ត តឲ្យពលរដ្ឋចិញ្ចឹម សត្វជិតផុតពូជ នៅក្នុងគ្រួសារថែមទៀតផង ។
សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ហើយសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។
សម្តេចតេជោចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច៕
តោះកុំឲ្យខាតពេលយូរ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ