ទស្សនិកជនភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន បើនិយាយពីប្អូនស្រី ឃុយ ម៉ីហៀង ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កាលពីខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ មុីហៀង បានលើកយកបទ “ចាំនៅតែចាំ” មកធ្វើការប្រកួតផងដែរ។
បើទោះជា អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែប្អូនស្រី ពិតជាបានធ្វើឲ្យមហាជនទូទៅ ដក់ជាប់អារម្មណ៍ និងពេញចិត្តជាខ្លាំងនូវទឹកដមសំនៀង រហូតមកទល់ពេលបច្ចុប្បន្ននេះ ។
ដោយឡែកអ្វីដែលកាន់តែគួរឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺ នៅកាលពីពេលថ្មីៗនេះ ប្អូនស្រី ឃុយ មុីហៀង បានធ្វើឲ្យមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្អូនស្រីបានច្រៀង Cover បទចម្រៀងមួយដែលមានចំណងជើងថា «ក្តាមស្រែ» ។
តោះកុំឲ្យខាតពេលយូរ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ