ស្រុកព្រៃនប់- ស្ត្រីម្នាក់ជាកម្មការីនីត្រូវបានឃាតករ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា បុរសជាសង្សារបានចាក់សម្លាប់ ស្លាប់បាត់បង់ជីវិតនៅច្រកទ្វារផ្លូវចូល រោង ចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោងជិត១០យប់ថ្ងៃ០១មិនា២០២៣ ក្រោយពេលជនរងគ្រោះចេញពីធ្វើការថែមម៉ោង។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ កព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជន រង គ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំ ណើ ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុបុរសជនដៃដល់បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចកំណត់បានមុខសញ្ញាហើយនិងកំពុងតាមចាប់ខ្លួន៕
យ៉ាងណាមិញនៅមុនពេលបាត់បង់ជីវិត គេបានឃើញនារីដែលជាជនរងគ្រោះបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងកម្សត់ដូច្នេះថា ៖ «គ្រប់យ៉ាងគឺបងអ្នកបង្រៀនអូន បើលែងស្រលាញ់អូនហើយលែងអូនទៅ » ។ លុះបង្ហោះសារបែបនេះបានមួយរយៈស្រាប់តែ វេលាម៉ោងជិត១០យប់ថ្ងៃ០១មិនា កន្លងទៅ នារីរងគ្រោះត្រូវបានគូស្នេហ៍មកបញ្ចប់ជីវិតនាង នៅមុខរោងចក្រតែម្តង ។
តោះកុំឲ្យខាតពេលយូរ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ